ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈដែលជនរងគ្រោះកំពុងរៀបឥដ្ឋហើយត្រូវបានសំយាបបេតុងបាក់សង្កត់មកលើរន្ទា បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៍៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្ទះ លេខA25A នៃអគារ One Park នៅតំបន់បឹងកក់ តាមបណ្ដោយផ្លូវលេខ៥៦៦ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកម្មករសំណង់ដូចគ្នាបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងតែរៀបឥដ្ឋ នៅលើរន្ទា ខណៈនោះស្រាប់តែឮសំឡេងបាក់សំយាបបេតុងធ្លាក់មកលើរន្ទាបណ្តាលឱ្យសង្កត់ត្រូវជនរងគ្រោះរងរបួសក្បាលនិងជើងធ្ងន់ធ្ងរ។ ភ្លាមៗនោះមិត្តភក្តិដែលធ្វេីការជាមួយគ្នាបានជួយទាញជនរងគ្រោះចេញពីគំនរឥដ្ឋនិងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់
ម៉ែត។
បើតាមសម្តីមន្ត្រីសង្កាត់បានឱ្យដឹងផងដែរថា ទីតាំងនេះមិនបានសុំការអនុញ្ញាតសាងសង់ពីមន្ត្រីអាជ្ញាធរឡើយ។ កន្លងមកអាជ្ញាធរក៏បានចុះមកផ្អាកការដ្ឋាននេះម្ដងមកហើយដែរ ប៉ុន្តែទីតាំងការដ្ឋាននេះនៅតែបន្តការសាងសង់រហូតដល់ពេលកើតហេតុ។
បច្ចុប្បន្នទីតាំងការដ្ឋានខាងលើនេះត្រូវបានអាជ្ញាធរធ្វើការផ្អាកការសាងសង់ជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយ តាមនីតិវិធីបន្តទៀត៕
ដោយ៖សុខាសែនជ័យ