ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារសាលាខណ្ឌដង្កោបានសហការជាមួយក្រុមការងារសង្កាត់ដង្កោ ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវ លេខ ២១៧ ហៅផ្លូវចំការដូង នឹងបន្តពិនិត្យការដ្ឋានដាក់លូ រំដោះទឹកចេញពីលំដ្ឋានប្រជាពលរដ្ឋហូរទៅចូលប្រព័ន្ធលូមេ ផ្លូវ២១៧ ផងដែរ។
សូមបញ្ជាក់ថា ក្នុងថ្ងៃជាមួយគ្នានោះលោកអភិបាលរងបានចុះពិនិត្យការដាក់លូចេញពីផ្ទះរបស់ប្រជាពលរដ្ឋ ភ្ជាប់មកលូមេតាមបណ្តោយផ្លូវលេខ២១៧ ហើយបន្តដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះកើបដីនិងបោសសម្អាតផ្លូវលេខ២១៧ ចាប់ពីមុខសាលាខណ្ឌដល់មុខសាលាបឋមសិក្សាដង្កោ និងដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់ នឹងរំដោះចិញ្ចើមផ្លូវសាធារណៈតាមបណ្តោយផ្លូវ២១៧ ចាប់ពីផ្លូវចូលសារមន្ទីរប្រល័យពូជសាសន៍ជើងឯកដល់ស្ពានភូមិម័ល។ ក្រោយពីបញ្ចប់ការងាររួចរាល់លោកអភិបាលរងបានទៅចូលរួមបុណ្យសពអ៊ុំស្រី ឈឹម រុន នៅភូមិស្រែញរ៍ សង្កាត់ពងទឹក ត្រូវជាម្តាយគ្រូបង្រៀននៅអនុវិទ្យាល័យ សម្តេចហ៊ុន សែន ព្រៃវែង ។
ឆ្លៀតក្នងឱកាសចុះរៀបសណ្តាប់ធ្នាប់ខាងលើលោក ចេង មុនីរ៉ា បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយផ្លូវ ២១៧ ត្រូវជួយថែរក្សាសណ្តាប់ធ្នាប់ អនាម័យ មិនត្រូវបោះសំរាមចោលតាមផ្លូវទីសាធារណៈ ហើយចំពោះអាជីករដែលរកសីុ គ្រឿងលក់សំណង់ និងរបរផ្សេងៗ សូមមេត្តាកុំដាក់លក់សម្ភារហៀមកលើកចំណីចិញ្ចើម ផ្លូវសាធារណៈព្រោះវាងាយនឹងបង្កឲ្យអ្នកដំណើរជួបគ្រោះថ្នាក់ដោយសារការតាំងលក់គ្មានសណ្តាប់ធ្នាប់ ជាពិសេសបង្កឲ្យមានការកកស្ទះចរាចរណ៍ថែមទៀតផង ៕
ដោយ៖ តាឡឹម