ផឹកសុីជួបជុំគ្នា ពេលស្រវឹងជូនសង្សារទៅធ្វើការបាត់ រួចត្រឡប់មកវិញចាប់នារីម្នាក់អោបរំលោភបានសម្រេចក្នុងបន្ទប់ជួល

ចែករំលែក៖

ខេត្តប៉ៃលិន ៖ តាមប្រភពព័ត៌មានពីមន្ត្រីជំនាញនៃអធិការស្រុកសាលាក្រៅបានឲ្យដឹងថា÷កាលពីវេលា ១១និង០០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានទទួលពាក្យបណ្ដឹងអំពីករណីរំលោភសេពសន្ថវៈចំនួន ០១ករណី កើតហេតុនៅបន្ទប់ជួលរបស់ជនរងគ្រោះ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន  

ប្រភពព័ត៌មានបានបន្តថា÷នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នារីរងគ្រោះបានជួបជុំគ្នាផឹកស៊ីនៅកន្លែងកើតហេតុខាងលើមានគ្នាចំនួន ០៧ នាក់ បន្ទាប់ពីផឹកស៊ីចប់ហើយមិត្តរបស់នាងក៏ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនទៅ ចំណែកជនសង្ស័យឈ្មោះ រក្សា ភេទប្រុស  បានឌុបសង្សាររបស់គេទៅធ្វើការបាត់ទៅ មួយសន្ទុះក្រោយមកជនសង្ស័យក៏បានត្រឡប់មកវិញរួចបានចាប់អោបជនរងគ្រោះពីក្រោយហើយជនរងគ្រោះក៏បានរុញចេញ លុះដល់ម៉ោង ១២ និង៤៥នាទី ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភរូបនាងរហូតបានសម្រេច ក្រោយធ្វើសកម្មភាពរួចជនរងគ្រោះមិនបានមកប្តឹងសមត្ថកិច្ចភ្លាមៗទេ ដោយខ្លាចខ្មាស់គេ និងទុកពេលឱ្យជនសង្ស័យចូលខ្លួនមកដោះស្រាយគ្នា តែដោយសារតែជនសង្ស័យមិនទទួលស្គាល់ពីទង្វើរបស់ខ្លួន ទើបជនរងគ្រោះសម្រេចចិត្តមកដាក់ពាក្យបណ្តឹងតែម្តង។

នារីរងគ្រោះ ឈ្មោះ ប.ស.ល.ត ភេទស្រី  អាយុ ២១ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ  ព្រំ  រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន។  

ជនសង្ស័យឈ្មោះ ផឹង រក្សា ភេទប្រុស  អាយុ ១៧ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន  ។

 សមត្តកិច្ចជំនាញបានបន្តទៀតថា÷ក្រោយពីទទួលពាក្យបណ្តឹងរួច កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យមកសាកសួរ តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា រូបគេពិតជាបានចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះពិតប្រាកដមែន ដោយមូលហេតុស្រវឹងស្រា(រំលោភបានសម្រេច)។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

  

ដោយ៖ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print