សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) និងសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសអ៊ុយក្រែនដែលកំពុងតែឈ្លានពានដោយរុស្ស៊ីបានចូលរួមជាមួយក្នុងការដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៣០។
សហព័ន្ធបាល់ទាត់ប្រទេសទាំង២បានអះអាងថា ការសម្រេចចិត្តដែលត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់សហព័ន្ធស្វីស UEFA មានការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប និងពីរដ្ឋាភិបាលអេស្ប៉ាញ ព័រទុយហ្គាល់ និងអ៊ុយក្រែនផងដែរ។
លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF បាននិយាយថា “ការដេញថ្លៃរបស់យើងមិនមែនជាការដេញថ្លៃមិនច្បាស់ការទេ វាជាការដេញថ្លៃរបស់អឺរ៉ុប។ ខ្ញុំជឿជាក់ថាឥឡូវនេះការដេញថ្លៃរបស់យើងគឺប្រសើរជាងមុន។ បាល់ទាត់មានលក្ខណៈជាសកល ហើយប្រសិនបើវាអាចផ្លាស់ប្តូរជីវិតរបស់មនុស្សបានច្រើនបែបនោះ វាក៏គួរប្រើសម្រាប់ការធ្វើល្អដែរ”។
ការដេញថ្លៃអេស្ប៉ាញ ព័រទុយហ្គាល់ និងអ៊ុយក្រែនសម្រាប់ការរៀបចំម្ចាស់ផ្ទះប្រកួត World Cup ឆ្នាំ២០៣០នឹងប្រកួតប្រជែងជាមួយបេក្ខភាពផ្សេងទៀត ដូចជាកិច្ចសហការរវាងប្រទេសអេហ្ស៊ីប ក្រិក និងអារ៉ាប៊ីសាអ៊ូឌីត និងសំណើពីប្រទេសនៅអាមេរិកខាងត្បូងរួមគ្នាពីអ៊ុយរ៉ាហ្គាយ អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងឈីលី។
លោក Rubiales បានអះអាងថា ព័ត៌មានលម្អិតនៃការដាក់បញ្ចូលអ៊ុយក្រែនចូលទៅក្នុងការដេញថ្លៃរបស់អេស្ប៉ាញ–ព័រទុយហ្គាល់នឹងត្រូវដាក់ចេញនៅប៉ុន្មានខែខាងមុខនេះ។
ចំណែកប្រធានសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់លោក Fernando Soares Gomes da Silva បាននិយាយថា “យើងជឿជាក់ថានៅឆ្នាំ២០៣០ យើងនឹងមានសន្តិភាពនៅក្នុងទ្វីបអឺរ៉ុប ហើយថាអ៊ុយក្រែននឹងអាចធ្វើជាម្ចាស់ផ្ទះការប្រកួតនៅក្នុងវិធីដ៏ល្អបំផុតដែលអាចធ្វើទៅបាន” ។
ប្រធានសហព័ន្ធបាល់ទាត់អ៊ុយក្រែន លោក Andriy Pavelko ក៏បានចូលរួមសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធផងដែរ។ កងកម្លាំងរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈនៅក្នុងប្រតិបត្តិការយោធាដ៏ធំបំផុតដែលឃើញនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២។
មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេល៧ខែនៃការប្រយុទ្ធគ្នា រាប់លាននាក់បានភៀសខ្លួន ហើយទីក្រុង និងទីប្រជុំជនត្រូវបានកាត់បន្ថយទៅជាគំនរបាក់បែក។
ទីក្រុងមូស្គូបានហៅសកម្មភាពរបស់ខ្លួនថាជា “ប្រតិបត្តិការយោធាពិសេស” ដើម្បីរំសាយអាវុធ និង “បំផ្លិចបំផ្លាញអ៊ុយក្រែន ខណៈដែលទីក្រុង Kyiv និងសម្ពន្ធមិត្តលោកខាងលិចនិយាយថា វាជាការឈ្លានពានខុសច្បាប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ RFEF បានបង្ហាញថា “បេក្ខភាព (នៃប្រទេសអេស្ប៉ាញព័រទុយហ្គាល់ និងអ៊ុយក្រែន) ពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុបដោយបង្កើតក្តីសង្ឃឹម និងផ្តល់ឧបករណ៍កសាងឡើងវិញដល់ប្រជាជនអ៊ុយក្រែន ដែលបានសម្តែងមោទនភាព និងដឹងគុណចំពោះការចូលរួមក្នុងគម្រោងនេះ“។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកានៅប្រទេសកាតា ខណៈដែលការប្រកួតឆ្នាំ២០៦ នឹងធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកដែលជាម្ចាស់ផ្ទះរួមគ្នា ៕ (រូបភាព ៖ Reuters/CNA)