កិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងការងារស្រាវជ្រាវលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នាទីស្ដីការគណៈរដ្ឋមន្ត្រី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និង លោកសាស្ត្រាចារ្យបណ្ឌិត Anek Laothamatas រដ្ឋមន្រ្តីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍នៃព្រះរាជាណាចក្រថៃ បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងការងារស្រាវជ្រាវលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះ ភាគីថៃបានស្នើផ្តល់ជូនភាគីកម្ពុជានូវសំណើរផ្សេងៗដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំ ការអភិវឌ្ឍធនធានមនុស្ស ការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងវិស័យអប់រំ ព្រមទាំងរឹតចំណងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។ សូមជម្រាបថា ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍នៃព្រះរាជាណាចក្រថៃ ជាអាណាព្យាបាលគ្រឹះស្ថានឧត្តមសិក្សាប្រមាណ១៥០កន្លែង និងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រប្រមាណ៣០កន្លែង៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print