កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ជនសង្ស័យ ០៤នាក់ និងដកហូតបានថ្នាំញៀន សរុបជិត ១គីឡូក្រាម

ចែករំលែក៖

ខេត្តតាកែវ៖ កម្លាំងអាវុធហត្ថខេត្តតាកែវចុះបង្រ្កាបករណីគ្រឿងញៀនជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដកហូតថ្នាំញៀនមួយចំនួនធំ​ កាលពីថ្ងៃទី៦​ ខែតុលាឆ្នាំ២០២២​ នៅចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្ដើកស្រុកគីរីវង់ ខេត្តតាកែវ។

ក្នុងរង្វង់ប្រតិបត្តិការខាងលេីនេះមានការសម្របសម្រួលនីតិវិធីដោយ លោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបជា
លទ្ធផលឃាត់ខ្លួនបានមនុស្ស ០៤នាក់ និងដករហូតវត្ថុតាងរួមមានរួមមាន​ ម្សៅក្រាមពណ៏សថ្លាចំនួន ១៨ កញ្ចប់ (ធំ១១កញ្ជប់ តូច០៧ ) ទម្ងន់ = ៦១៧.២៧ក្រាម ។
ថ្នាំគ្រាប់ប្រភេទ WY ពណ៍ឈាមជ្រូកចំនួន ០៨ កញ្ចប់ (ធំ០៧កញ្ជប់) ស្មើនិង ១៣២០គ្រាប់ ទម្ងន់= ១៤៥.៩៣ក្រាម។
ប្រាក់ដុល្លារចំនួន ២៤០០$ ប្រាក់រៀល ២,៦៥៥,០០០រៀល។

ទូរសព្ទ័ចំនួន ០៣គ្រឿង (ម៉ាកViVO, iPhne, iphone11ProMaX)
និងម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដា C125ពណ៌ក្រហម ស្លាកលេខតាកែវ 1F2238និង ម៉ាក់BeaTពណ៍ ស ខៀវ ស្លាកលេខតាកែវ 1Y2809 ព្រមទាំងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវដេីម្បីចាត់ការតាមនិតិវិធី៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print