ក្មេងស្រីជាសិស្សសាលា រៀននៅអនុវិទ្យាល័យពាមគ្រែង បានមកលេងទឹកដោយខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យលង់ទឹកស្លាប់

ចែករំលែក៖

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ករណីក្មេងស្រី ឈ្មោះ ចក់ កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ជាសិស្សសាលាអនុវិទ្យាល័យពាមគ្រែង ពេលចេញពីរៀនវិញនៅវេលាម៉ោង១០:៣០ នាទី បាននាំគ្នាទៅលេងទឹកតាមផ្លូវដែលហូរដាច់ជាមួយមិត្តភក្កិចំនួន០៤នាក់។ ចំណែកឯសិស្ស០៣នាក់ទៀតបានបងប្អូនប្រជាពលរដ្ឋជួយសង្រ្គោះបានទាន់ពេលវេលាបានផុតពីគ្រោះលង់ទឹកនេះ។ ជាអកុសលក្មេងស្រីឈ្មោះ ចក់កញ្ញា នេះត្រូវបានទឹកហូរគួច មិនអាចជួយសង្គ្រោះជីវិតបាននោះឡើយ។

តាមរបាយការណ៍របស់លោក លៀង កែវ មេប៉ុស្តិ៍ ក្តីដូងបានបញ្ជាក់ថាក្មេងលង់ទឹកស្លាប់ឈ្មោះ ចក់ កញ្ញា ភេទស្រី អយុ១៦ឆ្នាំ រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ជាសិស្សសាលាអនុវិទ្យាល័យពាមគ្រែង ទីតាំងកើតហេតុសិស្សសាលាបានមកលេងទឹកតាមផ្លូវទឹកជំនន់ហូរដាច់(តំបន់កោះតាហែម) នៅភូមិអូរសំបួរ ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមការពិនិត្យសពរបស់សមត្ថកិច្ចរួចមក សង្កេតឃើញថាសពក្មេងស្រីនេះពិតជាលង់ទឹកពិតប្រាកដមែន សមត្ថកិច្ចក៏បានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

សូមបញ្ជាក់ផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន សូមមេត្តាប្រុងប្រយ័ត្នចំពោះក្មេងតូចៗព្រោះទឹកស្ទឹងសែនកំពុងតែឡើង ដើម្បីការពារដល់អាយុជីវិតផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print