ខ្សែការពារ Kyle Walker មិនទាន់បង្ហាញខ្លួនឲ្យ Man City ទេ ខណៈនៅ World Cup ក៏មិនច្បាស់

ចែករំលែក៖

ក្លិបនៅក្របខ័ណ្ឌ Premier League បានប្រកាសកាលពីថ្ងៃសុក្រថា ខ្សែការពារ Kyle Walker របស់ក្លិប Manchester City បានទទួលការវះកាត់ដោយជោគជ័យលើរបួសក្រលៀន ដោយបន្សល់ទុកឱកាសរបស់គាត់ក្នុងការលេងឱ្យក្រុមអង់គ្លេសនៅWorld Cup ប៉ុ ន្តែមិនទាន់ច្បាស់១០០ភាគរយនៅឡើយទេ។

Walker មានវ័យ៣២ឆ្នាំបានរងរបួសក្នុងការប្រកួតឈ្នះ ៦–៣ នៅ Premier League ក្នុងផ្ទះខ្លួនឯងកាលពីថ្ងៃអាទិត្យលើក្រុមManchester United ហើយត្រូវបានប្តូរចេញនៅក្នុងតង់ទីមួយនៃការប្រកួត Manchester Derby។ គាត់បានខកខានការទទួលជ័យជម្នះ ៥–០ នៅ Champions League របស់ Man City លើក្រុម FC Copenhagen កាលពីថ្ងៃពុធ។

ក្លិប Man City មិនបានផ្តល់ពេលវេលាច្បាស់លាស់សម្រាប់ការវិលត្រលប់របស់ Walker ទេ ប៉ុន្តែខ្សែការពារស្តាំរូបនេះជាផ្នែកសំខាន់នៃការរៀបចំរបស់អង់គ្លេសក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Gareth Southgate ពេលនេះកំពុងប្រជែងនឹងពេលវេលាដើម្បីត្រៀមខ្លួនក្នុងការប្រកួតបើកឆាកប្រកួត World Cup របស់ពួកគេជាមួយអ៊ីរ៉ង់នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ។

ខ្សែការពារ Walker បានសរសេរនៅលើ Twitter ថា “ក្នុងនាមជាអ្នកលេង យើងត្រូវកោតសរសើរចំពោះការរងរបួសគឺជាផ្នែកមួយ និងជាផ្នែកនៃការប្រកួតដែលយើងចូលចិត្ត”។

 ខ្សែការពាររូបនេះបង្ហាញខ្លួនបាន៧០ប្រកួត ហើយជាសមាជិកដ៏សំខាន់នៃក្រុមជម្រើសជាតិអង់គ្លេសដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Euro 2020 និង World Cup ឆ្នាំ២០១៨ ដល់ពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕ (រូបភាព ៖ Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print