ទិវាភាពជាអ្នកដឹកនាំប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ៖ ការកសាងប្រជាជាតិយើង ឲ្យមានគតិបណ្ឌិតខ្ពស់

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០២២ លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាអធិបតីក្នុងទិវាភាពជាអ្នកដឹកនាំប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ៖ ការកសាងប្រជាជាតិយើង ឱ្យមានគតិបណ្ឌិតខ្ពស់ ក្នុងន័យយើងរួមគ្នាកសាងធនធានមនុស្ស សម្រាប់ជាតិយើង។
នៅក្នុងសុន្ទរកថាបើកទិវាភាពជាអ្នកដឹកនាំនេះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រីបានលើកឡើងថា «សង្គមជាតិដែលមានកិច្ចអភិវឌ្ឍខ្ពស់ គឺអាស្រ័យលើធនធានមនុស្សដែលមានគតិបណ្ឌិតខ្ពស់ ដែលសំដៅលើចរិតនិងឥរិយាបថមនុស្សប្រកបដោយសីលធម៌ គុណធម៌ សុជីវធម៌ និងភាពថ្លៃថ្នូរ»។ បុគ្គលដែលមានគតិបណ្ឌិតខ្ពស់ ជាបុគ្គលដែលមានការគិតពិចារណាខ្ពស់ (Critical Thinking) និងមានគណនេយ្យភាព (Accountability)។

ទិវាភាពជាអ្នកដឹកនាំប្រចាំឆ្នាំ២០២២ សហការរៀបចំឡើងដោយក្រសួងកិច្ចការនារី រដ្ឋាលីដឌើស៊ីប (Ratha Leadership) សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា និងផ្សារទំនើបអូឡាំព្យា និងមានវាគ្មិនអញ្ជើញចូលរួមចំនួន ៥០រូប ក្នុងគោលបំណងសំខាន់ៗចំនួន៣៖
1. រួមគ្នាកសាងសង្គមភាពជាអ្នកដឹកនាំ នៅជំនាន់ពួកយើង
2. រួមគ្នាកសាងប្រជាជាតិយើង ឱ្យមានគតិបណ្ឌិតខ្ពស់ និងក្លាយជាមូលធនមនុស្ស សម្រាប់ជាតិយើង
3. រួមគ្នាលើកតម្លៃភាពជាអ្នកដឹកនាំនៅកម្ពុជា និងផ្តល់ឱកាសឱ្យអ្នកដឹកនាំនិងមហាជនបានជួបគ្នា រៀនសូត្រពីគ្នា ពីមេរៀនបទពិសោធន៍ទាក់ទងនឹងការកសាងប្រជាជាតិយើង ឱ្យមានគតិបណ្ឌិតខ្ពស់ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print