ថ្ងៃនេះ ! នគរបាលចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿន បានអន្ដរាគមន៍ជូនពលរដ្ឋ២ករណី ដែលត្រូវការជំនួយបន្ទាន់ ទោះមានករណីស្ទះខ្លះក៏ដោយ !

ចែករំលែក៖

ភ្នំពេញ ៖ អ្វីៗដែលជាការងារ របស់សមត្ថកិច្ច បានបំពេញ តួនាទី ភារកិច្ច បម្រើប្រជាពលរដ្ឋ ត្រូវនិយាយការពិត , នោះហើយជាការចូលរួមផ្តល់ព័ត៌មានពិត ពីសង្គម បានដល់ប្រជាពលរដ្ឋបានដឹង ។

សូមបញ្ជាក់ថា, កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រចាំការល្បាតត្រួតពិនិត្យលើផ្លូវល្បឿនលឿន បានអន្ដរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយបន្ទាន់២ករណី នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ ពេលកំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿន។

កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលល្បាតប្រចាំការត្រួតពិនិត្យនោះ ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាន។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា,  ពលរដ្ឋដែលត្រូវការជំនួយអន្ដរាគមន៍ពេលកំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿននោះ គឺករណីទី:

១៖ រថយន្ដម៉ាក Landcruiser នៅចំណុចគីឡូម៉ែត្រលេខ១៣៧ ខូចអាគុយ ។

-និងករណីទី២៖ រថយន្ដ Prius នៅចំណុចគីឡូម៉ែត្រលេខ១៧៦ បែកកង់ខាងមុខ។

ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ភ្នំពេញ-ព្រះសីហនុ បន្ដប្រុងប្រយ័ត្នជាប់ជានិច្ចនៅពេលធ្វើដំណើរ ហើយជៀសវាងឲ្យបាននូវការប្រើប្រាស់ល្បឿនលើសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ!

សោកស្តាយ អ្នកខ្លះ ខ្វះកត្តាយោបល់ បង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បរិយាយដោយបាត់បង់សីលធម៌ សេចក្តីថ្លៃថ្នូរ របស់ខ្លួន ឈានដល់សង្គមមិនទទួលយកបាន។ គួរតែរួបរួមគ្នា គោរពច្បាប់ចរាចរណ៍ ៕

ដោយ : សហការី

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print