ឧបទ្វីបកូរ៉េកាន់តែតានតឹងក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលលើកទី៧

ចែករំលែក៖

នៅព្រឹកថ្ងៃទី៩ខែតុលា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ចូលទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះ ។ ការសាកល្បងខាងលើកើតឡើងក្រោយពេលដែលទីក្រុងព្យុងយ៉ាង ព្រមានដល់ការធ្វើសមយុទ្ធរវាងអាមេរិកនឹងកូរ៉េខាងត្បូង ។ នេះជាការបាញ់សាកល្បងមីស៊ីលលើកទី៧ហើយរបស់កូរ៉េខាងជើង ក្នុងរយៈពេលមិនដល់កន្លះខែផង។

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យទី៩ ខែតុលា ឆ្នាំ២០២២ នេះបានផ្សាយថា នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិជប៉ុនបានឱ្យដឹងថា មីស៊ីលទាំង២គ្រាប់ខាងលើបានហោះក្នុងរយៈកម្ពស់ ១០០គីឡូម៉ែត្រ និងរយៈចម្ងាយ ៣៥០គីឡូម៉ែត្រ ដោយមីស៊ីលដំបូងត្រូវបានបាញ់តេស្ដនៅម៉ោង១ៈ៤៧នាទីយប់រំលងអធ្រាត្រ (ម៉ោងក្នុងតំបន់) និងគ្រាប់ទី២ត្រូវបានបាញ់នៅ៦នាទីក្រោយ។ បើតាមសេចក្ដីថ្លែងការណ៍ដដែល គ្រាប់មីស៊ីលទាំង២គ្រាប់បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។ រីឯក្រុមអ្នកជំនាញកំពុងវាយតម្លៃថា តើកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលប្រភេទអ្វីឱ្យប្រាកដ។
យោធាអាមេរិក បាននិយាយថាខ្លួនកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងបណ្ដាប្រទេសជាដៃគូ បន្ទាប់ពីការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង តែបានបញ្ជាក់ថាការធ្វើតេស្ដមីស៊ីលលើកចុងក្រោយនេះ មិនបានបង្កការគំរាមកំហែងដល់កងទ័ពអាមេរិក ឬសម្ព័ន្ធមិត្តអាមេរិកឡើយ៕ ដោយធីរីណា

រូប​ថត​ :​ YONHAP

...

រូប​ថត​ :​ VOV.VN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print