ខេត្តព្រៃវែង៖ បុរសពីរនាក់ឪពុកនិងកូនបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មក្នុងអណ្តូងបូមទឹកស្រែប្រាំងស្ថិតនៅភូមិអង្គារដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ពិតជាអាសូរខ្លាំងណាស់ ខណៈដែលសង្ខារមនុស្សពិតជាមិនទៀងមែន ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះទាំងពីរនាក់ឪពុកនិងកូនទី១-ឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ៥២ ឆ្នាំ ត្រូវជាឪពុក និងទី២-ឈ្មោះ ពៅ ប៊ុនធឿន ប្រុស អាយុ២៨ឆ្នាំ ត្រូវជាកូន មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។
ករណីស្លាប់នេះតាមការបញ្ជាក់ពីសមត្ថកិច្ចគឺដោយសារចុះក្នុងអណ្តូងបូមទឹកប្រាំងវាលទំនប់វង់ ស្ថិតនៅក្នុងភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារជ្រុះកូនសោចូលក្នុងអណ្តូង រួចសពជនរងគ្រោះឪពុកកូនក៏ចុះទៅយកសោក៏ចៃដន្យជួបគ្រោះថ្នាក់រហូតដាច់ខ្យល់ស្លាប់ក្នុងអណ្ដូងតែម្តង ដែលអណ្តូងនេះមានជម្រៅ១៤កង់លូហើយមួយលូមានប្រវែង០.៥០ម៉ែត្រ។
សាកសពត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ជាមួយនឹងទុក្ខដ៏សែនក្រៀមក្រំ ៕
ដោយ : សហការី