បន្ទាប់ពីផ្លូវល្បឿនលឿនបើកដំណើរការចំនួនភ្ញៀវទេសចរណ៍ទៅលេងខេត្តព្រះសីហនុកើនឡើង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ របាយការណ៍ពីមន្ទីរព័ត៌មានខេត្តព្រះសីហនុថា កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកលេងកំសាន្តនៅខេត្តព្រះសីហនុនៅចុងសប្តាហ៍ ថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ២០២២ នេះ មានចំនួនច្រើនគួរឲ្យកត់សម្គាល់។ ការកត់សម្គាល់នេះបន្ទាប់ពីរយៈ ពេល១០ថ្ងៃនៃការបើកឲ្យដំណើរការផ្លូវល្បឿនលឿន។

កំណើនភ្ញៀវទេសចរណ៌នេះ ក្រោយផ្លូវល្បឿនលឿនពីភ្នំពេញ មកខេត្តព្រះសីហនុ បានបើកឲ្យដំណើរការសាកល្បង រយៈពេល ១ខែ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដោយមិនមានការបង់ប្រាក់ នាំឲ្យភ្ញៀវទេសចរមកលេងក្នុងខេត្តព្រះសីហនុក្នុងថ្ងៃចុងសប្តាហ៍កាន់តែច្រើន។ ប្រជាពលរដ្ឋបានសាកល្បងផ្លូវល្បឿនលឿននៅក្នុងរយៈពេលនៃការឈប់សម្រាកចុងសប្តាហ៍។

ភ្ញៀវទេសចរដែលអញ្ជើញមកពីតាមបណ្តារាជធានី -ខេត្តនានា ដើម្បីមកកំសាន្តនៅក្នុងខេត្តព្រះសីហនុ បានលើកឡើងថា ក្រោយពីរាជរដ្ឋាភិបាល បានបើកឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺមានភាពងាយស្រួលហើយប្រើរយៈពេលខ្លី។ ក្រៅពីចង់សាកផ្លូវល្បឿនលឿនប្រជាពលរដ្ឋក៏ចង់ឃើញពីការរីកចម្រើននៅខេត្តព្រះសីហនុក្នុងរយៈពេលចុងក្រោយនេះផងដែរ។

ដូច្នេះភ្ញៀវទេសចរមានការកើន ហើយបានកោត សរសើរចំពោះនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់រៀបចំអភិវឌ្ឍន៍ទាំងហេដ្ឋារចនា សម្ព័ន្ធ ទាំងការ រៀបចំ ការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អ ប្រសើរ ដែលជាការទាក់ ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់កំសាន្តក្នុងខេត្តព្រះសីហនុ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print