បុរសម្នាក់ចុះជីកត្បូងត្រូវបានបាក់រណ្តៅត្បូងសង្គត់ពីលើស្លាប់

ចែករំលែក៖

ខេត្តរតនគិរី៖ ជនរងគ្រោះមានឈ្មោះ រចំ ហន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិទំពួន សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកម្មាំង ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី បានស្លាប់ដោយសារថប់ដង្ហើម(ដីបាក់សង្កត់នៅក្នុងរណ្ដៅត្បូង) នៅចំណុចចំការកៅស៊ូចាស់(ដីរដ្ឋ) ស្ថិតនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។ ហេតុការណ៍នេះកើតឡើងនៅរសៀល
ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។

តាមរបាយការណ៍របស់អធិការនគរបាលស្រុកបរកែវ
បានអោយដឹងថាបន្ទាប់ពីបានទទួលព័ត៌មានករណីខាង
លើនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលឡាមិញនិង កម្លាំងជំនាញនគរបាលផ្នែកពិនិត្យវិភាគរួមនិងមេភូមិ និងក្រុមគ្រួសារជនរងគ្រោះ បានចុះទៅធ្វើការស្រាវជ្រាវ ពិនិត្យវិភាគកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញថា ជនរងគ្រោះឈ្មោះ ខាងលើពិតជាស្លាប់ដោយសារថប់ដង្ហើម(ដីបាក់សង្កត់នៅក្នុងរណ្ដៅត្បូង)ប្រាកដមែន។

ក្រោយពីពិនិត្យសាកសពរួច កម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ និងសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print