បាតុកម្មទ្រង់ទ្រាយធំនៅទីក្រុងប៉ារីស អំពាវនាវដល់បារាំង ផ្លាស់ប្តូរទស្សនៈចំពោះណាតូ និង អឺរ៉ុប( មាន​វីដេអូ​)

ចែករំលែក៖

ពលរដ្ឋបារាំងរាប់សិបពាន់នាក់ បានដង្ហែក្បួនបាតុកម្មនៅក្នុងទីក្រុងប៉ារីសដើម្បីថ្កោលទោសដល់ អង្គការណាតូ និងសហគមន៍អឺរ៉ុប ដោយអំពាវនាវដល់រដ្ឋាភិបាលបារាំងផ្លាស់ប្តូរទស្សនៈរបស់ខ្លួនចំពោះស្ថាប័នទំាងពីរខាងលើ។

សារព័ត៌មាន AFP បានផ្សាយថា ក្រុមបាតុករបានដង្ហែក្បួននៅទីក្រុងប៉ារីសនាថ្ងៃទី៨ខែតុលា។ បាតុកម្មខាងលើដឹកនាំដោយគណបក្សប្រឆាំង Les Patriotes(អ្នកស្នេហាជាតិ) ដោយមានការចូលរួមពីពលរដ្ឋរាប់ពាន់នាក់។
ក្រុមបាតុករបានលើកស្លាកបដា ធំៗ ដែលបានសរសេរអក្សរថា “Resistance » មានន័យថា ការតស៊ូ។ ក្រៅពីនេះនៅមានអក្សរតូចៗជាច្រើនទៀត ក្នុងនោះបានសរសេរថា Frexit មានន័យថាស្នើដល់រដ្ឋាភិបាលបារាំងចាកចេញពីសហគមន៍អឹរ៉ុប។
នៅក្នុងឃ្លីបវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គម ក្រុមបាតុករបានស្រែកខ្លាំងៗថា សូមចាកចេញពីណាតូ ។ ក្រុមបាតុករក៏បានស្នើឱ្យដកហូតតំណែងប្រធានាធិបតីម៉ាក្រុងផងដែរ ។ ក្រុមបារតុករបានថ្កោលទោសយ៉ាងខ្លាំងដល់អង្គការណាតូដែលធ្វើឲ្យស្ថានភាពកាន់តែតានតឹង និងប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ៕ ដោយធីរីណា

...

រូប​ថត​ :​ plo.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print