ទីតាំងអុីនធើណេតបង្កប់ភ្នាល់បាល់មួយកន្លែងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះឆ្មក់បង្ក្រាបឃាត់ខ្លួនមនុស្ស២នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានចុះឆ្មុក់បង្ក្រាបទីតាំងអ៉ីនធើណេត អនឡាញដែលមានបង្កប់ល្បែងស៉ីសងភ្នាល់បាល់មួយកន្លែង ដោយបានឃាត់ខ្លួនមនុស្ស២នាក់ និងដកហូតវត្ថុតាងមួយចំនួនដែលជាសម្ភារសម្រាប់ចាក់ភ្នាល់។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃអាទិត្យ​ទី០៩ ខែតុលា ឆ្នាំ២០២២ ដឹកនាំដោយលោក​ កៀង​ ល័ក្ស​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ មានការសម្របសម្រួលពីលោក​ ទុង​ រតនា​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន​ បានចុះត្រួតពិនិត្យទីតាំងសេវាអនឡាញ​ AA2888.Net ដែលស្ថិតនៅផ្ទះលេខ៥៩​ ផ្លូវលេខ៤៣២​ ភូមិ៤​ សង្កាត់ទួលទំពូងទី២​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តីអាជ្ញាធរបានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប់ទីតាំងនោះ គឺមានការផ្ដល់ព័ត៌មាន យ៉ាងច្បាស់ការណ៍ថាទីតាំងនេះនៅបន្តលួចលាក់បម្រើសេវាអនឡាញ បង្កប់ល្បែងស៉ីសង ដោយផ្គើននឹងប្រសាសន៍ របស់ថ្នាក់ដឹកនាំ។ ដូច្នេះកម្លាំងអាជ្ញាធរខណ្ឌចំការមន បានឆ្មុក់ចុះដល់ទីតាំងនេះហើយបានពិនិត្យឃេីញថា​ ទីតាំងមានទទួលភ្នាល់លេងល្បែងស៊ីសង​ (បាក្រាត,​ ភ្នាល់ចាក់បាល់…)​ គ្រប់ប្រភេទ​ដដែលមានសម្ភារបម្រេីសេវាអនឡាញខុសច្បាប់។

ក្រោយប្រតិបត្តិការកម្លាំងអាជ្ញាធរបានធ្វើការដកហូតសម្ភារៈ​រួមមានៈ​ កុំព្យូទ័រ​ ០១ឈុត​,​លុយខ្មែរ​ជិត៣លានរៀល​,​ លុយដុល្លារ​ជាង១០០០ដុល្លារ​ និងឃាត់មនុស្សជាបុគ្គលិកចំនួន​០២នាក់​ ប្រគល់ទៅឱ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលទំពូងទី២​ ដេីម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់​។ ចំណែកទីតាំងអាជ្ញាធរសម្រេចផ្អាកអាជីវកម្ម​ និងបិទទ្វារប្លុមបេទីតាំងជាបណ្ដោះអាសន្ន៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print