រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងគៀវប្រទេសអ៊ុយក្រែន

ចែករំលែក៖

រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន មានសំឡេងផ្ទុះខ្លាំងៗពីរលើកនៅថ្ងៃទី១០ ខែតុលា ។ សារព័ត៌មាន AP បានផ្សាយថា ការផ្ទុះយ៉ាងខ្លាំងនោះគឺជាលទ្ធផលនៃការវាយប្រហារដោយមីស៊ីលពីប្រទេសរុស្ស៊ី។

អភិបាលទីក្រុងកៀវ លោក Vitalii Klitchkoបានបញ្ជាក់ថា មានករណីផ្ទុះនៅក្នុងខណ្ឌដែលជាតំបន់ធំជាងគេក្នុងរដ្ឋធានីកៀវ រួមទាំងតំបន់ទីក្រុងបុរាណប្រវត្តិសាស្ត្រ ដោយមានការិយាល័យរបស់រដ្ឋាភិបាលនៅទីនោះ។
នៅក្នុងសេចក្តីប្រកាសនាវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ១០ខែតុលា (ពេលវេលានៅអ៊ុយក្រែន) បានបញ្ជាក់ថា «ក្រោយការផ្ទុះខ្លាំងៗពីរលើកក៏មានការផ្ទុះតូចៗជាច្រើនទៀត នៅក្នុងទីក្រុងអ៊ុយក្រែនផងដែរ។
សារព័ត៌មាន Sputnik បានដកស្រង់សម្តីលោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ៊ុយក្រែនដែលបានបញ្ជាក់ថា មីស៊ីលបានធ្លាក់នៅក្បែរ ស្តូប Mikhail Grushevsky ក្នុងតំបន់ Vladimirskaya។ ចំណែកតំណាងរាស្ត្រអ៊ុយក្រែន លោក Oleksiy Goncharenko បានបញ្ជាក់ថា កាំជ្រួចមីស៊ីលមួយគ្រាប់ទៀតធ្លាក់នៅកណ្តាលទីក្រុង បណ្តាលឲ្យមានអ្នកស្លាប់និងទ្រព្យសម្បត្តិជាច្រើនរងការបំផ្លាញ។
នេះជាករណីផ្ទុះជាលើកដំបូង នៅក្នុងរដ្ឋធានីអ៊ុយក្រែនក្រោយរយៈពេលជាច្រើនខែនៃសង្គ្រាម ។ បច្ចុប្បន្នសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនផ្តោតសំខាន់ទៅលើតំបន់ភាគខាងជើងគ្រីមៀ និងតំបន់ Zaporizhzhia ។
ក្រុមអ្នកជំនាញបានលើកឡើងថា នោះគ្រាន់តែជាការចាប់ផ្តើម សងសឹកពីរុស្ស៊ីតែប៉ុណ្ណោះ ក្រោយការវាយប្រហារកម្ទេចស្ពានតភ្ជាប់គ្រីមៀរបស់រុស្ស៊ី ធ្វើឱ្យប្រធានាធិបតីពូទីនខឹងសម្បាយ៉ាងខ្លាំង ៕ ដោយធីរីណា

...

រូប​ថត​:​ Zingnews.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print