ពិធីបុណ្យអុំទូកក្នុងខេត្តបាត់ដំបង​ ប្រជាពលរដ្ឋ​នាំគ្នា​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះករ​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ បន្ទាប់ពី​មានការខកខានរយៈពេល២ឆ្នាំមកហើយ ដោយសារតែវិបត្តិសកលនៃជំងឺកូវីដ-១៩​ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង បាននាំគ្នា​ចូលរួម​ទស្សនាយ៉ាង​ច្រើន​កុះករ​ និង​សប្បាយរីករាយមេីលការប្រណាំងទូកង។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​ព័ត៌មាន​ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី១០​ ខែតុលា​ ឆ្នាំ​ឆ្នាំ​២០២២។

របាយការណ៍​របស់​ក្រសួង​ព័ត៌មាន​ បានបញ្ជាក់ថា​ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង​ម្នាក់គឺ លោកស្រី សុខ ដារីកា បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖​ ក្នុងកម្មវិធី ប្រណាំងទូកងនៅក្នុងខេត្តបាត់ដំបងនេះ លោកស្រីនិងក្រុមគ្រួសារបានសម្រាកពីការងារនាំគ្នា មកលេងកម្សាន្តក្នុងព្រឹត្តិការណ៍ដ៏សែនរីករាយនេះ ដែលរៀបចំឡើងនៅតាមបណ្តោយស្ទឹងសង្កែនិងមានប្រជាំពលរដ្ឋមកលេងកម្សាន្តយ៉ាងច្រើនកុះករ។

លោកស្រីបានបន្តថា លោកស្រីពិតជាមានអារម្មណ៍សប្បាយរីករាយ ក្រោយពីបានទស្សនាការប្រណាំងទូកងនេះ ជាពិសេសគឺការរៀបចំសណ្តាប់ធ្នាប់ក៏បានល្អ និងសោភ័ណភាពទាំងតាមដងផ្លូវ ទាំងការប្រណាំងទូកគឺមានភាពស្រស់ស្អាត ហើយនៅពេលព្រលប់ ក៏មានកម្មវិធីបណ្តែតប្រទីបជាច្រើន រួមជាមួយការបង្ហោះគោម បាញ់កាំជ្រួច ប្រគុំតន្រ្តីសម័យ ព្រមទាំងមានរៀបចំតាំងពិព័រណ៍ លក់ផលិតផលជាច្រើនតូប ដែលធ្វើឱ្យប្រជាពលរដ្ឋដែលមកលេងកម្សាន្តទាំងអស់ ទទួលអារម្មណ៍សប្បាយរីករាយ។

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ដែរ ដែលរស់នៅក្នុងខេត្តបាត់ដំបងនេះ ខ្ញុំយល់ឃើញថា រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំយ៉ាងស្រស់ស្អាត ចំពោះការអុំទូកបណ្តែតប្រទីបនៅក្នុងខេត្តបាត់ដំបងនេះ ដូចជាការរៀបចំវេទិកាថ្មី ការរៀបចំភ្លើងតាមស្ពាននីមួយៗ ការរៀបចំបរិស្ថានទាំងបរិស្ថានជុំវិញកន្លែងនៅក្នុងក្រុង ហើយនិងបរិស្ថាននៅលើផ្ទៃទឹកទាំងមូលផងដែរ អ៊ីចឹងខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយ ក្រោយពីបញ្ចប់កូវីដ១៩នេះទៅ យើងទើបតែទទួលបានភាពសប្បាយរីករាយឡើងវិញ ដូចជារៀងរាល់ឆ្នាំ ដែលយើងធ្លាប់ប្រារព្ធពិធីបុណ្យអុំទូកនេះឡើងនៅក្នុងខេត្តបាត់ដំបងយើង។

...

សូមជម្រាបជូនថា ខេត្តបាត់ដំបង បានរៀបចំបុណ្យអុំទូក បណ្តែតប្រទីប ប្រពៃណីថ្នាក់ខេត្ត ក្នុងថ្ងៃបុណ្យចេញព្រះវស្សា ជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមតាំង ពីឆ្នាំ២០០០ មកដល់បច្ចុប្បន្ន គឺមានរយៈពេល ២០ឆ្នាំមកហើយ តែដោយសារខេត្តមានគ្រោះទឹកជំនន់ និងបញ្ហាកូវីដ-១៩ ធ្វើឱ្យខកខានប្រារព្វពិធីនេះ រយៈពេល ២ឆ្នាំ ចាប់តាំងពីឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងមកហើយ នៅឆ្នាំ២០២២នេះ គឺជាលើកទី២១ហើយ ដែលខេត្ត បានដំណើរការប្រារព្វពិធីនេះឡើងវិញ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print