សមត្ថកិច្ច​បង្ក្រាបបទល្មើសនេសាទ ដកហូតលបលូសាច់អួន,របាំងសាច់អួន, យកទៅដុត​កម្ទេច​ចោល​នៅស្រុកស្រុកជលគិរី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​១១​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ដេីម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​ កម្លាំង​ជំនាញ​ បន្តចុះបង្រ្កាប​ និងរឹបអូសបាន​លបលូសាច់អួន,របាំងសាច់អួនមួយចំនួនយកទៅដុត​កម្ទេច​ចោល​ នៅស្រុកស្រុកជលគិរី។

របាយការណ៍​ដដែល​បន្តថា​ កម្លាំងប៉ុស្តិ៍នគរបាលកោះថ្កូវ នៃអធិការដ្ឋាននគរបាលស្រុកជលគិរី នៅថ្ងៃទី១០ ខែតុលាម្សិលមិញនេះ​ បានសហការជាមួយកម្លាំងប្រជាការពារ កម្លាំងសហគមន៍ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច មេទឹកដីក្រហម ខ្លាក្រាប មេទឹកសាមគ្គី ក្រោយភូមិសាស្រ្តភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ កម្លាំងសរុបចំនួន ០៦នាក់ មធ្យោបាយបាឡាស្មាច់ ២គ្រឿង អាវុធមួយដើម ។

ជាលទ្ធផលដកហូតបាន ៖ លបលូសាច់អួន ចំនួន១៥លប របាំងសាច់អួន ប្រវែង ៦០០ម៉ែត្រ បង្គោល ២០០ដើម លែងកូនត្រីចម្រុះចូលក្នុងបឹងវិញចំនួន១២០គីឡូក្រាម ។

...

គួរជម្រាបដែរថា​ ចំពោះ​ឧបករណ៍ និងសម្ភារៈដកហូតត្រូវបានកម្ទេចចោលនៅនឹងកន្លែងតែម្តង៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print