រុស្ស៊ី និងបេឡារ៉ុស បង្កើតកម្លាំងរួមគ្នាទប់ទល់ជាមួយអ៊ុយក្រែន

ចែករំលែក៖

កាលពីថ្ងៃទី១០ ខែតុលា ប្រធានាធិបតី បេឡារុស លោក Alexander Lukashenko បានប្រកាសថា នឹងបង្កើតកម្លាំងយោធារួមជាមួយរុស្ស៊ីដើម្បីទប់ទល់ជាមួយអ៊ុយក្រែននិងលោកខាងលិច។

ប្រធានាធិបតី Alexander Lukashenko បានបញ្ជាក់ថា គម្រោងខាងលើត្រូវបានសម្រេចក្រោយជំនួបដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ក្នុងកិច្ចប្រជុំ CIS ក្នុងទីក្រុង St.Petersburg កាលពីសប្តាហ៍កន្លងមក ។ លោក CIS Alexander Lukashenko បានបញ្ជាក់ថា «ដើម្បីទប់ទល់ជាមួយស្ថានភាពកាន់តែអាក្រក់នៅក្នុងប្រទេសអ៊ុយក្រែន យើងបានសម្រេចបង្កើតកម្លាំងទាហាន រួមរវាងរុស្ស៊ីនឹងបេឡារុស»។
ក្នុងពេលនេះដែរ អ៊ុយក្រែន ប្ដេជ្ញាពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្រោយការបាញ់ស្រោចមីស៊ីលពីរុស្ស៉ី ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្ដេជ្ញាថានឹងពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បន្ទាប់ពីរុស្ស៉ីបាញ់ស្រោចមីស៊ីលទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមកលើទីក្រុងកៀវរួមទាំងទីក្រុងជាច្រើនទៀតនៅទូទាំងប្រទេសអ៊ុយក្រែន។
ការកត់សម្គាល់ខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីពង្រឹងកងកម្លាំងរបស់យើង ហើយយើងនឹងធ្វើឱ្យសត្រូវរបស់យើងរងការឈឺចាប់កាន់តែខ្លាំង»។ លោក ហ្សេលេនស្គីបន្ថែមថា ការការពារដែនអាកាស គឺជាអាទិភាពទី១នៅក្នុងកិច្ចសហប្រតិបត្តិ្តការយោធារវាងអ៊ុយក្រែន នឹងសហរដ្ឋអាមេរិក។
រុស្ស៉ីកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបាញ់មីស៊ីលស្រោចលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដោយបានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់ក៏១៤នាក់ និង ៩៧នាក់រងរបួសដែរ។ រីឯលោកពូទីន បានអះអាងថា នេះជាការសងសឹកទៅនឹងការបំផ្ទុះបំផ្លាញស្ពានដ៏សំខាន់មួយនៅក្នុងតំបន់គ្រីមៀដែលរូបលោកផ្ទាល់ចោទប្រកាន់ថាអ៊ុយក្រែនជាអ្នកនៅពីក្រោយការបំផ្លិចបំផ្លាញនេះ៕ ដោយធីរីណា

...

រូប​ថត​: hanoitv

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print