ប្រតិកម្មរបស់រុស្ស៊ី ក្រោយមន្ត្រីជាន់ខ្ពស់ជាច្រើន ត្រូវអ៊ុយក្រែនចេញនិវាទក្រហមតាមចាប់ខ្លួន

ចែករំលែក៖

ប្រមុខដឹកនាំគណៈកម្មការ ស្រាវជ្រាវរបស់រុស្ស៊ី លោក Aleksey Bastrykin បានចេញបញ្ជាបើកការស្រាវជ្រាវពាក់ព័ន្ធនឹងនាយកដ្ឋានសន្តិសុខជាតិអ៊ុយក្រែន (SBU) ប្រកាសដាក់អតីតប្រធានាធិបតី Dmitry Medvedev ក្នុងបញ្ជីឈ្មោះតាមចាប់ខ្លួន។

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២បានផ្សាយថា នាយកដ្ឋានសន្តិសុខអ៊ុយក្រែន SBU បាននិយាយថាអតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev បានស្ថិតនៅក្នុងបញ្ជីឈ្មោះនៃក្រុមមនុស្សដែលអាជ្ញាធរសន្តិសុខអ៊ុយក្រែនស្វែងរកតាមចាប់ខ្លួនអស់រយៈពេលជាងកន្លះឆ្នាំមកហើយ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ សេវាសន្តិសុខអ៊ុយក្រែន SBU បានបញ្ជាក់ទៀតថា លោក មេដវេដេវ ដែលបច្ចុប្បន្ន ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ
រុស្ស៉ី បានស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួននៅក្រោមផ្នែកមួយនៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងការព្យាយាមបំផ្លាញបូរណភាពទឹកដី និងតំបន់ព្រំដែនដែលមិនអាចបំពានបានរបស់អ៊ុយក្រែន។
បន្ថែមពីលើនេះ បើតាមសេចក្ដីថ្លែងការណ៍នេះដដែល សមាជិកក្រុមប្រឹក្សាសន្តិសុខរុស្ស៉ីភាគច្រើនសុទ្ធតែមានឈ្មោះនៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់អ៊ុយក្រែន ព្រមទាំងមន្ត្រីជាន់ខ្ពស់រុស្ស៉ីមួយចំនួនទៀត ក្នុងនោះរួមមានរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu និងលោក Patrushev ជាប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ីផងដែរ។ ប៉ុន្តែភ្លាមៗ គេមិនទាន់ដឹងច្បាស់ថា តើហេតុអ្វីបានជាអាជ្ញាធរអ៊ុយក្រែនទើបតែបញ្ចេញបញ្ជីឈ្មោះខាងលើជាសាធារណៈនៅពេលនេះនោះទេ៕ ដោយធីរីណា

...

រូប​ថត​ :​ hanoitv

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print