រថយន្តលោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបុកមនុស្សរបួសធ្ងន់ស្រាលចំនួន៤នាក់ទាំងព្រឹកព្រលឹម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តម៉ាកហ្វដ ពាក់ស្លាកលេខ
រដ្ធ27:2-6567 បើកបរដោយលោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូមួយគ្រឿងជិះគ្នា៤នាក់ បណ្ដាលឱ្យរងរបួសបាក់ជើងម្នាក់ និង ៣នាក់ផ្សេងទៀតដាច់ម្រាមជើង ដាច់ស្លឹកត្រចៀក ។
ចំណែក លោក ស៊ាន សុគុណ បានចុះពីលើរថយន្តហើយតេហៅគ្នីគ្នាមកយកទៅបាត់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៥០នាទី ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចរង្វង់មូល1-79 ទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ក្នុងក្រុង-ខេត្តកំពង់ចាម។

ប្រភពពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា រថយន្តបង្កហេតុបានបុកយ៉ាងពេញទំហឹងអូសម៉ូតូប្រហែល៣០ម៉ែត្រ កិនជាប់ម៉ូតូពីក្រោមរថយន្តបណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់និងស្រាលទាំង៤ នាក់។

...

ក្រោយពេលកើតហេតុគេឃើញសមត្តកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ចាមចុះមកធ្វើការវាស់វែង រូចបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យខេត្ត និងបានយករថយន្តនិងម៉ូតូទៅអធិការដ្ឋានក្រុងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ ដោយ៖វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print