អភិបាលខេត្តស្វាយរៀង៖ ស្វាគមន៍ចំពោះអ្នកវិយោគទាំងអស់ដែលមកបណ្ដាក់ទុនវិយោគក្នុងខេត្តស្វាយរៀង ពិសេសបង្កើតការងារ ជូនដល់បងប្អូនប្រជាពលរដ្ឋ មិនចាំបាច់ចំណាកស្រុកទៅខេត្តផ្សេង

ចែករំលែក៖

ខេត្តស្វាយរៀង: លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ស្វាគមន៍ចំពោះអ្នកវិយោគទាំងអស់ដែលមកបណ្ដាក់ទុនវិយោគក្នុងខេត្តស្វាយរៀង ពិសេសបង្កើតការងារ ជូនដល់បងប្អូនប្រជាពលរដ្ឋ មិនចាំបាច់ចំណាកស្រុកទៅខេត្តផ្សេង។

ការថ្លែងបែបនេះក្នុងឱកាស លោកអភិបាលខេត្ត
អនុញ្ញាតអោយ លោក XING BAOGUO Qilu SEZ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ លោក XIE XIAOHONG អគ្គនាយកក្រុមហ៊ុនសាយលន់គ្រុប លោក WANG CHUANWEI អគ្គនាយកក្រុមហ៊ុនសាយលន់គ្រុបប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាក្រោយក្រុមហ៊ុនសាយលន់គ្រុបបានសាងសង់ និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង នាព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ លោកហែមពិសិដ្ឋ អភិបាលរងខេត្ត លោកសរសុដានី អភិបាលរងក្រុងស្វាយរៀង និងអ្នកពាក់ពន្ធ័ជាច្រើននាក់ផងដែរ។

លោក XIE XIAOHONG អគ្គនាយកក្រុមហ៊ុនសាយលន់ គ្រប់បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្តដែលកន្លងមក លោក​តែងតែផ្តល់នូវការគៀង គរ គ្រប់មធ្យោបាយដើម្បីអោយក្រុមហ៊ុនរបស់លោក ក៏ដូចជាក្រុមហ៊ុននានា មកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង បើកដំណើរការដោយជោគជ័យនាពេលថ្មីៗនេះ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកប្រធានតំបន់សេដ្ឋកិច្ចពិសេស ឈីលូជានពុចាយ លោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់រួមទាំងក្រុមហ៊ុនផ្សេងៗទៀតដែលមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងតំបន់សេដកិច្ចពិសេសឈីលូ នាពេលកន្លងមកផងដែរ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print