ក្រុមហ៊ុនអាជីវកម្មរុករករ៉ែមាស Xing Yuan Kanng Yeak Co., អះអាងថា ក្រុមហ៊ុនគ្រោងផលិតមាសឱ្យបាន២០គីឡូក្រាមក្នុង១ខែ

ចែករំលែក៖

ខេត្តក្រចេះ÷ការលើកឡើងរបស់តំណាងក្រុមហ៊ុន នេះ ធ្វើឡើងនៅពេលរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល  លោក ស៊ុយ សែម ចុះមើលដំណើរការ កត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ក្រុមហ៊ុននៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

តំណាងក្រុមហ៊ុនអាជីវកម្មរុករករ៉ែមាស Xing Yuan Kanng Yeak Co., Ltd(ហ្ស៊ីងយ៉ាំនកាំង់យ៉ាក) បានឱ្យដឹងថា ក្រុមហ៊ុន បានបើកដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ខ្លួន ដែលក្នុងនោះបានកត់ត្រាថ្លឹងកំហាប់រ៉ែមាស (Gold Concentrates) មានទម្ងន់ ៧ ៨៤៩ ក្រាម និងបានយកកំហាប់រ៉ែមាសនោះទៅស្ល និងចាក់ចេញជាដុំមាស (Gold Doré) បានចំនួន៧ដុំ មានទម្ងន់សរុប ៨ ២១២,២៧ ក្រាម ដែលមានអត្រាភាពសុទ្ធ ៩៩.៩% ។

 តាមគម្រោងសាកល្បងរយៈពេល៣ខែ ដំបូង ក្រុមហ៊ុនគ្រោងផលិតឱ្យបាន ២០គីឡូក្រាមក្នុងមួយខែ ហើយបើគិតដល់ត្រឹមខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងផលិតឱ្យបានចំនួន ៦០គីឡូក្រាម។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd  (ហ្ស៊ីង យ៉ាំន កាំង់ យ៉ាក )ទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាស ពីក្រសួងរ៉ែនិងថាមពល កាលពីខែសីហា ឆ្នាំ២០១៨ លើដីទំហំ២៨ គីឡូម៉ែត្រក្រឡា ដើម្បីប្រតិបត្តិការអាជីវកម្មរ៉ែមាសរបស់ខ្លួននៅស្រុកសំបូរ ខេត្តក្រចេះ។ 

ក្រោយពីទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុននេះបានតម្លើងខ្សែសង្វាក់ផលិតកម្មអាជីវកម្មរបស់ខ្លួន តែដោយសារតែបញ្ហាកូវីដ១៩ ក្រុមហ៊ុនទើបតែបានបញ្ចប់ការសាងសង់ និងរៀបចំខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងខែតុលា ឆ្នាំ២០២២នេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print