ខេត្តប៉ៃលិន៖ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា នៅវេលាម៉ោង ០០និង១០នាទី ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងករណីចោរចូលលួចសម្ភារ:ក្នុងបន្ទប់ជួល១កន្លែង ដែលស្ថិតនៅភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេខេត្តប៉ៃលិន។
ជនរងគ្រោះជាអ្នកជួលបន្ទប់ឈ្មោះ រស់ សុភក្ដី ភេទ ស្រី អាយុ២៤ឆ្នាំ មុខរបរ អាជីវក រស់រស់នៅភូមិកេីតហេតុខាងលេី។
ជនសង្ស័យឈ្មោះ ចន វិចិត្រ ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅមិនពិប្រាកដ ។
សមត្តកិច្ចបានបន្តថា÷ សម្ភារៈដែរបានបាត់ ខ្សែករផ្លាកទីន(តម្លៃ៥០០$) មួយខ្សែ នឹងនាឡិកាដៃមួយគ្រឿង ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍ស្ទឹងកាច់ សហការជាមួយកម្លាំងអធិការនគរបាលស្រុកសាលាក្រៅបានធ្វេីការជ្រាវជ្រាវរកជនសង្ស័យរហូតដល់ម៉ោង០៦ នឹង ៣០ នាទីព្រឹក ថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០២២ បានហៅជនសង្ស័យយកមកសួនាំតែជនសង្ស័យមិនព្រមសារ ភាពថាខ្លួនជាអ្នកយករបស់នោះទេតែក្រោយពីចែកមេីលកាមេរ៉ាសុវត្ថិភាពភាព ឃេីញជនសង្ស័យដេីរចូលបន្ទប់ជនរងគ្រោះពិតប្រាកដមែនបច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន អធិការដ្ឋាននគរបាលស្រុកសាលាក្រៅដេីម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់៕
ដោយ៖ ស សារ៉េត