លោកស្រីកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ដង្ហែរអង្គកឋិនគ្នា​ ដើម្បីនាំយកបច្ច័យទៅជួសជុលដំបូលព្រះវិហារ នៅវត្តព្រះឥន្ទកោសីយ៍​

ចែករំលែក៖

ខេត្តសៀមរាប : លោកស្រីកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ររួមជាមួយ លោក លោកស្រី ឧកញ៉​ មន្រ្តីរាជការ​ និងពុទ្ធបរិស័ទ ជិតឆ្ងាយបានឯកភាពគ្នាផ្ដើមធ្វើបុណ្យកឋិនទាន ដើម្បីនាំយកបច្ច័យចំនួន ១២១លានរៀល​ និង៦.០០០ដុល្លារ​ ទៅជួសជុលដំបូលព្រះវិហារ នៅវត្តព្រះឥន្ទកោសីយ៍​ ស្ថិតនៅក្នុងភូមិទ្រាំង​ ឃុំស្លរក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប អង្គកឋិនទាននេះបានប្រព្រឹត្ដទៅនៅព្រឹកថ្ងៃពុធ​២ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦​ ត្រូវនឹងថ្ងៃទី១២​ ខែតុលា ឆ្នាំ២០២២ ។

លោកស្រីកិត្តិសង្គហបណ្ឌិត​ បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ​ ដែលអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋគ្រប់រូបអាចជួបជុំគ្នា​ធ្វេីបុណ្យតាមបែបព្រះពុទ្ធសាសនា​ ។

នៅក្នុងពិធីអង្គកឋិនទាននេះលោកស្រីកិត្តិសង្គហបណ្ឌិត​ បានប្រសិទ្ធិពរជ័យដល់ពុទ្ធបរិស័ទ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លាក្នុងអង្គកឋិនទាននេះ ដើម្បីចូលរួម កសាងសមិទ្ធ ផលនានា នៅវត្តព្រះឥន្ទកោសីយ៍​ ដើម្បីតម្កល់មហាកុសលផលបុណ្យទៅអនាគតជាតិ ពិសេសសូមឱ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយថែរក្សារប្រមុខដឹកនាំប្រទេស និងប្រជាជន ខ្មែរទូទាំងប្រទេសជួបតែសុខសន្តិភាពនិងការអភិវឌ្ឍជានិច្ចនិរន្ត៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print