មន្ត្រីប៉ូលិស ប្រទេសកោះ ស៊ូឡូម៉ុន ទៅហ្វឹកហាត់នៅប្រទេសចិន

ចែករំលែក៖

ក្រោយពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរវាងប្រទេសទាំងពីរកាលពីខែមេសាកន្លងមក ប្រទេសកោះ ស៊ូឡូម៉ុន ( Solomon ) ជាលើកដំបូងបានបញ្ជូនមន្ត្រីប៉ូលិសជាង៣០រូបទៅកាន់ប្រទេសចិនដើម្បីហ្វឹកហាត់ពីជំនាញផ្សេងៗគ្នា។

ក្រុមមន្ត្រីប៉ូលិសទាំង៣៤រូបនឹងឆ្លងកាត់ការហ្វឹកហាត់រយៈពេល១ខែ ដើម្បីទទួលបានបទពិសោធន៍ខ្ពស់ ក្នុងពេលបំពេញភារកិច្ច ។
ប្រទេសចិនបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈដល់ប៉ូលិសនៅកោះសូ៊ឡូម៉ុន ( Solomon )ចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខកាលពីខែមេសាកន្លងទៅ។ កិច្ចព្រមព្រៀងនេះហើយដែលបង្កឱ្យមានក្តីបារម្ភពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរួមទាំងអូស្ត្រាលីផងដែរ ដែលធ្លាប់ផ្តល់ការគាំទ្រដល់ប៉ូលិសសូ៊ឡូម៉ុនដូចគ្នានេះ។ សេចក្តីថ្លែងការណ៍របស់ប៉ូលិសសូ៊ឡូម៉ុនបានឱ្យដឹងថា មន្ត្រីទាំង៣៤រូបនេះនឹងធ្វើទស្សនកិច្ចនៅទីស្នាក់ការប៉ូលិសច្រើនកន្លែងផ្សេងគ្នាក្នុងប្រទេសចិនអំឡុងនៃការស្នាក់នៅរយៈពេលមួយខែរបស់ពួកគេ។
ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ក្រុមហ៊ុនសំណង់និងទូរគមនាគមន៍ចិនក៏បានចុះកិច្ចព្រមព្រៀងតម្លៃរាប់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកោះសូ៊ឡូម៉ុនថែមទៀតផង៕ដោយធីរីណា

...

រូប​ថត​ :  zingnews.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print