ខេត្តកោះកុង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះបានបញ្ជូនជនសង្ស័យម្នាក់ទៅស្នងការនគរបាលខេត្តដែលត្រូវបានចាប់ខ្លួនពីបទរំលោភកូនស្រីចុង។
គួរបញ្ជាក់ថា កម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១១ ខែតុលា បានឃាត់ ខ្លួនជនសង្ស័យម្នាក់ដែលជាឪពុកចុងដែលជាប់ចោទពីបទរំលោភសេពសន្ថវៈលើអនីតិជនពីរនាក់ (កូនចុង ភ្លោះ) បានសម្រេចម្នាក់ ។
ជនសង្ស័យឈ្មោះ លីម វិរៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នរស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ ជនរងគ្រោះ ១-ឈ្មោះ ន រ ន ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស (បានសម្រេច)និង២-ឈ្មោះ ន រ ច ន ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស។ ជនរងគ្រោះទាំងពីរនាក់ជាបងប្អូនបង្កើត(ភ្លោះ)និងមានស្រុក កំណើតនៅភូមិ រោងគោ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កោះកុងបានកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕