លោក ឌី វិជ្ជា ថ្លែងអំណរគុណដល់ តុលាការប្រទេសបារាំង និងក្រុមមេធាវី ដែលបានបំពេញភារកិច្ចជោគជ័យ ក្នុងការនាំយកភាពសច្ចៈ និងស្អាតស្អំ ជូនសម្ដេចតេជោ និងរូបលោក

ចែករំលែក៖

ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ បានថ្លែងយ៉ាងដូច្នេះថា, ក្នុងនាមខ្លួនខ្ញុំ ឌី វិជ្ជា ជាកូនប្រុសរបស់អតីតអគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ហុក ឡងឌី ថ្ងៃនេះខ្ញុំសូម ឆ្លៀតឱកាសជំម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា បន្ទាប់ពីការរង់ចាំអស់រយៈពេល ០៣ឆ្នាំ គឺចាប់តាំងពី អំឡុងខែមិថុនា ឆ្នាំ២០១៩ ដែលខ្ញុំបានពិភាក្សាជាមួយមេធាវី ដើម្បីប្ដឹងបុគ្គល សម រង្ស៊ី ចំពោះការនិយាយផ្សព្វផ្សាយ ព័ត៌មានប្រឌិត អំពីមូលហេតុនៃការសម្លាប់របស់ឪពុកបង្កើតរបស់ខ្ញុំ រួមទាំងការលើកឡើងថាខ្ញុំមានរៀបចំផែនការ សងសឹក ដែលជាគំនិតដ៏រវើលរវាយរបស់ សម រង្ស៊ី ខ្លួនឯងនោះ ការប្រឌិតរឿងដែលមានលក្ខណៈញុះញង់ និងចរិត នយោបាយរបស់ សម រង្ស៊ី ជាច្រើនឆ្នាំកន្លងមកនេះ ត្រូវបានសាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈសាលក្រម ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ទាត់ចោលការអះអាងរបស់ សម រង្ស៊ី ដែលគ្មានភស្តុតាងជាក់លាក់។ ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការប្រទេសបារាំង ពិសេសក្រុមមេធាវីប្រទេសកម្ពុជា និងក្រុមមេធាវីប្រទេស បារាំង ដែលបានបំពេញភារកិច្ចជោគជ័យក្នុងការនាំយកភាពសច្ចៈ និងស្អាតស្អំ ជូនសម្តេចតេជោ និងរូបខ្ញុំ។

ជាការពិតណាស់ ឪពុកបង្កើតរបស់ខ្ញុំបានទទួលមរណភាពដោយសារការធ្លាក់ឧទ្ធម្ភាគចក្រ បន្ទាប់ពីបានហោះចូល តំបន់ដែលមានធាតុអាកាសមិនល្អ ដែលនាំឲ្យការបញ្ហាចុះចតភ្លាមៗមិនអាចគ្រប់គ្រងបាន។ ក្នុងនាមខ្ញុំដែលជាអ្នក មានជំនាញបើកឧទ្ធម្ភាគចក្រម្នាក់ដែរនោះ ខ្ញុំដឹងអំពីកត្តាអាកាសធាតុទាំងនោះ ហើយក៏បានអានរបាយការណ៍ជំនាញ របស់ក្រុមអ្នកបច្ចេកទេសស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ (Air Accident Investigation) របស់រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលកម្ពុជា (SSCA) ផងដែរ។

ទាក់ទិនទៅនឹងសេចក្តីសម្រេចរបស់តុលាការប្រទេសបារាំងនេះ មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាប្រជាពលរដ្ឋទូទៅ មានការ ងឿងឆ្ងល់ចំពោះការផ្សព្វផ្សាយរបស់ សម រង្ស៊ី ដែលអះអាងថាខ្លួនជាអ្នកឈ្នះ!!! តើ សម រង្ស៊ី ឈ្នះអ្វី??? ខាងក្រោមនេះ ខ្ញុំសូមដកស្រង់នូវចំណុចខ្លះៗ នៃសាលក្រមរបស់សាលាដំបូង ទីក្រុងប៉ារីស ប្រទេសបារាំង ជូនជាការពិចារណា៖

១. ពុំមានភស្តុតាងជាក់លាក់ណាមួយ ដែល សម រង្ស៊ី បានផ្តល់ឲ្យតុលាការ ដើម្បីគាំទ្រការអះអាងរបស់ខ្លួនថា មូលហេតុ នៃឧប្បទ្ទវហេតុ កើតឡើងដោយសារការបំផ្ទុះគ្រាប់បែកនោះទេ – SAM Rangs n’apporte pas d’element précis venant démontrer sa thèse selon laquelle la cause de l’accident serait une explosion et non des intempéries – 1

២. ការចោទប្រកាន់ថា សម្តេចតេជោជាអ្នកបង្គាប់បញ្ជា ឲ្យមានការធ្វើឃាតដែលមានចរិតនយោបាយទាំង ០២ ករណី ខាងលើ និងថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះ របស់ដើមបណ្តឹងរដ្ឋប្បវេណី […] ដូច្នេះ ការនិយាយចោទប្រកាន់នេះ ត្រូវចាត់ទុកថាជាការបរិហាកេរ្ដិ៍សម្ដេចតេជោ […] L’imputation visant HUN Sen d’être le commanditaire de deux assassinats politiques et d’avoir cherché à en dissimuler les circonstances est, par nature, attentatoire à l’honneur et à la réputation de la partie civile, dès lors que les faits ainsi décrits sont susceptibles d’être pénalement qualifiés de complicité d’assassinat par instigation, soit d’avoir participé à l’un des crimes les plus sévèrement réprimé par le code pénal français, celui-ci étant puni, au terme de l’article 221-3 dudit code de la réclusion criminelle à perpétuité. […] Ils seront donc considérés comme diffamatoires à l’égard de HUN Sen, ce qui n’était du reste pas contesté en défense. – 1

៣. ក្នុងលក្ខខណ្ឌទាំងនេះ ការកាត់ទោសផ្នែកព្រហ្មទណ្ឌ អាចនឹងប៉ះពាល់យ៉ាងជាក់ស្តែងដល់វិសមមាត្រនៃសិទ្ធិសេរីភាព បញ្ចេញមតិ រវាងដើមបណ្ដឹង និងជនជាប់ចោទ ដែលត្រូវបានការពារដោយមាត្រា ១០ នៃអនុសញ្ញាអឺរ៉ុបស្ដីពីសិទ្ធិមនុស្ស ដូចនេះ លោក សម រង្ស៊ី នឹងទទួលបាននូវការអនុគ្រោះឲ្យរួចផុតពីបទចោទទាំងពីរ។ – Dans ces conditions, II apparaît qu’une condamnation pénale porterait une atteinte manifestement disproportionnée au droit à la liberté d’expression protégé par l’article 10 de la Convention européenne des droits de l’Homme. SAM Rangsi sera donc renvoyé des fins de la poursuite. ”
៤. មិនដែលស្គាល់ ឌី វិជ្ជា សោះ ក៏ប៉ុន្តែបានដាក់ខ្លួនជា ឌី វិជ្ជា គិតចង់ស្វែងរកយុត្តិធម៌ “Je n’al jamais connu DY Vichea mais je me suis mis à sa place, je me suis dit que si quelqu’un avait tué mon père, je lui demanderais justice, ce n’est pas de la diffamation, je me demande même pourquoi il invente ce procés contre moi. C’est dans la tête si je lui impute des pensées. – 9

តាមរយៈសម្រង់ខ្លឹមសារខ្លះៗ នៃសាលក្រមខាងលើ គឺច្បាស់ណាស់ថា សម រង្ស៊ី ជាអ្នកនយោបាយទុច្ចរិត គ្មានសច្ចធម៌ គុណធម៌ រវើរវាយ ភូតកុហក បោកប្រាស់ និងជាអ្នកនយោបាយពោរពេញដោយគំនុំបុគ្គល គំនិតសងសឹក និងចូលចិត្ត ប្រឌិតសាច់រឿងញុះញង់ បំបែកបំបាក់ និងបង្កចលាចលតាមអារម្មណ៍រវើរវាយរបស់ខ្លួន។ វាជារឿងដ៏គួរឱ្យអស់សំណើច ដែលមនុស្សចាស់ចំណាស់នេះហើយ នៅតែមានចរិត និងចិត្តគំនិតបែបនេះ។

ចាប់តាំងពីខ្ញុំដឹងក្តីពេលណា ខ្ញុំបានដឹងថា ឪពុករបស់ខ្ញុំបានចេញទៅធ្វើសង្គ្រាមជាមួយសម្ដេចតេជោ ដើម្បីជួយរំដោះ ប្រទេសជាតិ ជួយប្រជាជនឱ្យចេញផុតពីរបបប៉ុលពត រហូតដល់មានការទុកចិត្ត និងការផ្តល់តំណែងជាបន្តបន្ទាប់។ មិនត្រឹមតែទំនាក់ទំនងការងាររវាងសម្ដេចតេជោជាមួយឪពុករបស់ខ្ញុំនោះទេ សូម្បីតែគ្រួសារនិងគ្រួសារ ក៏មានភាព ស្និទ្ធស្នាលគ្នាផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០០២ ប្អូនស្រីរបស់ខ្ញុំបានរៀបការជាមួយ ឯកឧត្តម ហ៊ុន ម៉ានិត ដែលជា កូនទី៣ របស់សម្តេចតេជោ ហើយរូបខ្ញុំក៏បានរៀបការជាមួយភរិយារបស់ខ្ញុំ លោកជំទាវ ហ៊ុន ម៉ាណា ដែលជាកូនទី២ របស់សម្តេចតេជោ កាលពីចុងឆ្នាំ២០០៩ ផងដែរ។ ពួកយើងទាំងពីរគូ បានបង្កើតកូនៗ ជាចៅៗជូនឪពុកម្តាយ ទាំងសងខាងជាច្រើននាក់។ តើអាចទៅរួចទេដែលថាការស្លាប់របស់ឪពុកខ្ញុំដូចអ្វីដែល សម រង្ស៊ី និយាយ? តើមនុស្ស ដែលមានសតិធម្មតាអាចគិតរឿងនេះបានដែរឬទេ?

ល្មមដល់ពេលដែលលោក សម រង្ស៊ី រៀនធ្វើជាមនុស្សមានសតិបញ្ញាស្មារតីគ្រប់គ្រាន់ម្នាក់ហើយ!!! ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print