វាយប្រពន្ធ១ខ្សែក្រវ៉ាត់រងរបួសបែកក្បាលត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួនាំក្រោយពីប្រេីអំពេីហឹង្សាយកខ្សែក្រវ៉ាត់វាយប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង២០នាទីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២​ នៅ ចំណុចភូមិ ព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះ ឈ្មោះ យឹប យោមភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃទាទី១ សង្កាត់ចោមចៅ៣ ខណ្ឌ ពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ប្តីប្រពន្ធខាងលេីតែងតែមានជម្លោះគ្នាជាញឹកញាប់​ ។ នៅមុនពេលកេីតហេតុខណៈប្តីមកពីធ្វេីការមកដល់ផ្ទះស្រាប់តែលឺសម្លេងជេគ្នាទៅវិញទៅមកបន្ទាប់មកស្រាប់តែប្រពន្ធស្រែកហៅអ្នកជិតខាងឱ្យជួយភ្លាមនោះបងប្អូនប្រជាពលរដ្ឋបានទៅមេីលស្រាប់តែឃេីញស្ត្រីជាប្រពន្ធបែកក្បាលហូរឈាមស្រោចខ្លួនទេីបរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនប្រុសជាប្តីតែម្តង។ ចំណែកស្រ្ដីរងគ្រោះ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ជួយសង្គ្រោះបឋមរួចដឹកបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសៈមៈ។
បេីតាមសម្តីបុរសជាប្តីបានឱ្យដឹងថា​ មូលហេតុដោយសារគាត់ប្រេីហឹង្សាលេីប្រពន្ធគាត់​ ខណៈរូបគាត់មកពីធ្វេីការហត់មកដល់ផ្ទះឃេីញប្រពន្ធផឹកស្រាស្រវឹងហេីយបានជេរូបគាត់ទេីបធ្វេីឱ្យគាត់ទប់អារម្មណ៍មិនបានយកខ្សែក្រវ៉ាត់វាយតែម្តង៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print