កូរ៉េខាងជើងប្រកាសថា ខ្លួនបាញ់សាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីប ពីរដើមដោយជោគជ័យ

ចែករំលែក៖

នៅព្រឹកថ្ងៃទី១៣ខែតុលានេះ សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា កូរ៉េខាងជើងទើបតែបានបាញ់សាកល្បងមីស៊ីល ២ដើមរយៈចម្ងាយឆ្ងាយប្រកបដោយជោគជ័យ ។ ការបាញ់សាកល្បងនោះស្ថិតនៅក្នុងសមយុទ្ធដើម្បីត្រួតពិនិត្យសមត្ថភាពបរមាណូយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២ បានដកស្រង់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១៣ខែតុលាដែលបានផ្សាយថាលោក គីម ជុងអ៊ុន បានបញ្ជានិងត្រួតពិនិត្យដោយផ្ទាល់ការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយចំនួន២គ្រាប់ ដែលសុទ្ធសឹងតែមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

តាម KCNAបញ្ជាក់ថា ការធ្វើតេស្ដខាងលើធ្វើឡើងកាលពីថ្ងៃពុធសប្ដាហ៍នេះ និងមានគោលដៅពង្រឹងសមត្ថភាពប្រយុទ្ធ ហើយមីស៊ីលគ្រូសទាំង២គ្រាប់នេះត្រូវបានដាក់ពង្រាយរួចរាល់ហើយសម្រាប់ឱ្យកងទ័ពប្រជាជនកូរ៉េប្រើប្រាស់ក្នុងប្រតិបត្តិការនុយក្លេអ៊ែរតាក់ទិក។ KCNA បានឱ្យដឹងទៀតថា មីស៊ីលទាំង២គ្រាប់នោះបានហោះក្នុងរយៈពេល ១០,២៣៤វិនាទី និងវាយប្រហារចំគោលដៅដែលបានកំណត់នៅចម្ងាយ ២,០០០គីឡូម៉ែត្រ។
ចំណែកឯខាងសហរដ្ឋអាមេរិកវិញមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ តែក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្ដោតលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូដើម្បីទប់ស្កាត់ការគំរាមកំហែងនានាបង្កឡើងដោយកូរ៉េខាងជើង។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក៏បានរាយការណ៍ដែរថា លោក គីម ជុងអ៊ុន បានដឹកនាំដោយផ្ទាល់ការធ្វើ សមយុទ្ធនុយក្លេអ៊ែរតាក់ទិក សំដៅពង្រឹងសមត្ថភាពវាយប្រហារលើកូរ៉េខាងត្បូងក្នុងករណីចាំបាច់កាលពីជាង២សប្ដាហ៍មុន និងជាការតវ៉ាជំទាស់ទៅនឹងការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នារវាងសហរដ្ឋអាមរិក នឹងកូរ៉េខាងត្បូង៕ ដោយធីរីណា

...

រូប​ថត​ :​ YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print