ខេត្តតាកែវ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ជាប់ពាក់ព័ន្ធករណីប្រេីប្រាស់និងជួញដូរគ្រឿងញៀនដកហូតថ្នាំញៀនមួយចំនួន។
តាមសមត្ថកិច្ចបានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានសម្របសម្រួលនិតិវិធីច្បាប់ពី ឯកឧត្តម ឯក ឆេងហួត ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១នឹង០៥នាទី បានចាត់កម្លាំងជំនាញគ្រឿង ញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដេង ចេញល្បាតដល់ចំណុចខាងលិចស្ពាន( ស )ស្ថិតក្នុងភូមិបួរ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ បានឃាត់ខ្លួនសង្ស័យចំនួន០២នាក់កំពុងជួចែកចាយនូវសារធាតុញៀន រួមមាន៖
១. ឈ្មោះ ស៊ន ភត្រា (ហៅទូច) ភេទប្រុស អាយុ២៥ ឆ្នាំ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ(ជាមុខសញ្ញាចែកចាយយ៉ាងសកម្ម) ។ ដកហូតបានវត្ថុតាងលើខ្លួនជនសង្ស័យរួមមាន៖ ម្សៅក្រាមថ្លាពណ៍ស ចំនួន១២កញ្ចប់ និងម៉ូតូ០១គ្រឿង ម៉ាកអិចសិចទ័រ ពណ៍ខៀវ លាយលឿង គ្មានស្លាកលេខ ។ និងជនសង្ស័យម្នាក់ទៀត ឈ្មោះ ស៊ន សុភ័ក្ត្រ ភេទប្រុស អាយុ២៧ឆ្នាំ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាចែកចាយ )។
លុះដល់វេលាម៉ោង១០និង៣៨នាទី ថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២២ សមត្ថកិច្ចធ្វើការបន្តតាមនិតិវិធីច្បាប់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ នុយ មីនា (ហៅច្រយ) ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិឈើទាល់ភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ( ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់) ។
បច្ចុប្បន្នកំម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម នីតិវិធីច្បាប់ ៕ ដោយ៖សុខាសែនជ័យ