ខ្សែបម្រើស្លាបអាហ្សង់ទីន Di Maria អវត្តមានរហូតដល់ដើមខែវិច្ឆិកាដោយសាររបួសសរសៃពួរ

ចែករំលែក៖

ខ្សែបម្រើស្លាបអាហ្សង់ទីន Angel Di Maria នឹងអវត្តមានរហូតដល់ដើមខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីក្លិបរបស់គាត់គឺ Juventus បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលាថា គាត់មានរបួសសរសៃពួរកម្រិតទាប។

Di Maria បានរងរបួសនៅក្នុងការបរាជ័យ របស់ពួកគេជាមួយនឹងក្រុម Maccabi Haifa ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ហើយកីឡាករវ័យ៣៤ឆ្នាំរូបនេះបានធ្វើការស្កេនកាលពីថ្ងៃព្រហស្បតិ៍។

ក្លិប Juventus បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបថា “Angel Di Maria បានទទួលការធ្វើតេស្តរោគវិនិច្ឆ័យ នៅព្រឹកថ្ងៃទី១៣ ដែលបង្ហាញពីដំបៅកម្រិតទាបនៃសរសៃពួរនៃភ្លៅខាងស្តាំ។ កត្តានេះនឹងចំណាយពេលប្រហែល២០ថ្ងៃសម្រាប់ការជាសះស្បើយពេញលេញរបស់កីឡាករ

 Di Maria ត្រូវ បាន គេ រំពឹង ថា នឹង ក្លាយ ជា ផ្នែក មួយ នៃ ក្រុម ជម្រើស ជាតិ អាហ្សង់ទីន សម្រាប់ ការ ប្រកួត World Cup នៅ ប្រទេស កាតា ដែល នឹង ចាប់ ផ្តើម នៅ ថ្ងៃ ទី២០ ខែ វិច្ឆិកាខាងមុខ។

 អាហ្សង់ទីនស្ថិតនៅក្នុងពូល C ហើយចាប់ផ្តើមយុទ្ធនាការរបស់ពួកគេដោយត្រូវប៉ះក្រុមអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី២២ ខែវិច្ឆិកា ខណៈក្រុមម៉ិកស៊ិក និងប៉ូឡូញគឺជាក្រុមផ្សេងទៀតនៅក្នុងពូលជាមួយគ្នាផងដែរ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print