លោកហ៊ុន ម៉ានីចូលរួមអបអរសាទរ លោក ឌិត ទីណា ចំពោះការទទួលតំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងនាមខ្ញុំផ្ទាល់ សូមសម្តែងការអបអរសាទរ ប្រកបដោយសមានចិត្ត និងក្តីសោមនស្សរីករាយក្រៃលែង ក្នុងឱកាសដែល រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់លោកឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។

ការទទួលបានតួនាទីជាសមាជិករាជរដ្ឋាភិបាលក្នុងស្ថាប័ននីតិប្រតិបត្តិនាពេលនេះ គឺពិតជាស័ក្តិសមនឹងឯកឧត្តម ដែលបានលះបង់កម្លាំងកាយចិត្ត និងស្មារតី ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម នឹងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងតួនាទីថ្មីនេះ ដើម្បីបុព្វហេតុប្រជាជាតិជានិរន្តរ៍តទៅ។ បើទោះបីជាខ្ញុំមិនមានវត្តមាននៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភាព្រឹកនេះក៏ដោយ តែខ្ញុំក៏គាំទ្រនូវបេក្ខភាពរបស់ ឯកឧត្តម ឌិត ទីណា ដែលបានស្នើដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនេះ សូមជូនពរចំពោះ ឯកឧត្តម និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពុលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print