អាមេរិក៖ បាញ់ប្រហារនៅរដ្ឋ North Carolina ស្លាប់៦នាក់

ចែករំលែក៖

សារព័ត៌មាន ABC News បានផ្សាយថា ជនដៃដល់ជាយុវជនបានបាញ់ប្រហារនៅទីក្រុង Raleigh រដ្ឋ ការ៉ូលីណាខាងជើង អាមេរិក នាល្ងាចថ្ងៃទី១៣ខែតុលា (ពេលវេលាអាមេរិក) បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ ។ នៅពេលនេះ កម្លាំងប៉ូលិសកំពុងតែតាមចាប់ខ្លួនយុវជនដៃដល់។

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ បានដកស្រង់សម្តីអភិបាលក្រុង Raleigh លោកស្រី Mary-Ann Baldwin ដែលបានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែប្រឹងប្រែងបន្ថែម។ យើងត្រូវតែបញ្ឈប់អំពើហិង្សាបែបនេះនៅអាមេរិក។ យើងត្រូវតែដោះស្រាយអំពើហិង្សាដោយកាំភ្លើង»។
លោកស្រីបន្ថែមថា មនុស្សយ៉ាងហោច៤នាក់ ក្នុងនោះរួមមានប៉ូលិសម្នាក់ក៏បានរងរបួសក្នុងហេតុកាណ៍បាញ់ប្រហារខាងលើផងដែរ តែមិនបានបញ្ជាក់លម្អិតបន្ថែមលើសពីនេះទេ ខណៈដែលការស៊ើបអង្កេត និងការតាមប្រមាញ់ខ្មាន់កាំភ្លើងកំពុងធ្វើឡើង។
នៅក្នុងមន្ទីរពេទ្យ WakeMed បានឱ្យដឹងថា មានអ្នករងរបួស៤នាក់បានបញ្ជូនមកកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ប៉ុន្តែខាងមន្ទីរពេទ្យមិនបានបញ្ជាក់លម្អិតពីស្ថានភាពអ្នករងរបួសនោះឡើយ៕ ដោយធីរីណា

...

រូប​ថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print