លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា : ខ្ញុំបាទសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារដែលជួបគ្រោះថ្នាក់លិចទូកចម្លង និងសូមចូលរួមជាទឹកចិត្តឧបត្ថម្ភ១គ្រួសារ ១ ០០០ ០០០ រៀលផង

ចែករំលែក៖

​ភ្នំពេញ : នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា បានបង្ហោះលើផេកផ្លូវការរបស់លោកយ៉ាងដូច្នេះថា, ករណីឧបទ្ទវហេតុលិចទូកដរចម្លងសិស្ស ដែលបានកើតឡើង នៅចំណុច «កំពង់ដរ ទទឹង» ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលមានជនរងគ្រោះសរុបទាំងអស់ចំនួន១៥នាក់ ពិតជាហេតុការណ៍មិនគួរឱ្យកើតមាន ខ្ញុំបាទសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារដែលជួបគ្រោះថ្នាក់នេះផង និងសូមចូលរួមជាទឹកចិត្តឧបត្ថម្ភ១គ្រួសារ ១ ០០០ ០០០ រៀលផង។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ក៏សូមអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន មន្រ្តីជំនាញទូទាំងប្រទេស សូមមានវិធានទប់ស្កាត់ បន្ទាន់ជុំវិញការយកទូកមកឆ្នៃធ្វើដរ ឆ្លង ជៀសវាងហេតុការណ៍បែបនេះកើតមានឡើងលើកក្រោយទៀត ជាពិសេសសូមគ្រប់អ្នកដែលជាម្ចាស់កំពង់ចំលង ម្ចាស់ទូកដរ សូមត្រៀមនូវឧបករណ៍ អាវពោង សំរាប់អ្នកដំណើររបស់ខ្លួនផង៕

ដោយការគោរពស្រលាញ់ ហ៊ុន ជា ❤️🇰🇭❤️🕊️ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print