ស្លាប់កើនឡើង ជាង៥០ នាក់ដោយសារ ភ្លៀងធ្លាក់ខ្លាំងនិងការបាក់ដីនៅ វេណេហ្ស៊ុយអេឡា

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ បានដកស្រង់ការប្រកាសពីមន្ត្រីវេណេហ្ស៊ុយអេឡាដែលបានបញ្ជាក់នៅថ្ងៃទី១៤ខែតុលាថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៥០នាក់ហើយ ក្រោយគ្រោះរអិលបាក់ដីដ៏អាក្រក់បំផុតមួយបានវាយប្រហារលើក្រុងមួយកន្លែងនៅក្បែររដ្ឋធានីការ៉ាកាស (Caracas)។

កន្លងមក ប្រទេសនេះប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានបណ្តាលឱ្យជន់លិចទន្លេធំៗនៅក្នុងក្រុង Las Tejerias ជាទីដែលមានមនុស្សប្រហែល៥០,០០០នាក់បានតាំងទីលំនៅនៅលើតំបន់ភ្នំ ក្បែរទីក្រុងការ៉ាកាស។ ព្យុះភ្លៀងនោះបង្កឡើងដោយបាតុភូតអាកាសធាតុឡា នីណា (La Nina) តាមរដូវកាល ក៏ដូចជាឥទ្ធិពលនៃព្យុះហឺរីខេន Julia ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់២៦នាក់នៅតំបន់អាមេរិកកណ្តាល រួមជាមួយការខូចខាតធ្ងន់ធ្ងរ។
រដ្ឋមន្រ្តីមហាផ្ទៃវេណេហ្ស៊ុយអេឡា លោក រ៉េមីហ្គីអូ សេបាឡូស (Remigio Ceballos) បានប្រាប់ទូរទស្សន៍ក្នុងស្រុកមួយឱ្យដឹងថា រហូតមកដល់ពេលនេះមានមនុស្សចំនួន៥០នាក់ហើយដែលបានបាត់បង់ជីវិត ហើយសាកសពដែលរកឃើញត្រូវបានប្រគល់ទៅឱ្យសាច់ញាតិរបស់ពួកគេ។ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បាននិយាយកាលពីដើមសប្តាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិដ៏អាក្រក់បំផុតនេះទំនងជាកើនឡើងដល់១០០នាក់។
បាតុភូតព្យុះភ្លៀងវាយប្រហារលើវេណេហ្ស៊ុយអេឡា តាមរដូវកាល មិនមែនជារឿងចម្លែកអ្វីនោះទេ ប៉ុន្តែលើកនេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតសម្រាប់ឆ្នាំ២០២២ បន្ទាប់ពីកម្រិតភ្លៀងធ្លាក់ជាប្រវត្តិសាស្ត្រដែលបណ្តាលឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀតស្លាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕ ដោយធីរីណា

...

រូប​ថត​ :​AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print