ខេត្តព្រះវិហារ ៖ រថយន្តម៉ាក សុីណា ពណ៌ស អត់ស្លាកលេខ១គ្រឿង ដឹកឈើប្រភេទសុក្រមពេញណែនបម្រុងទៅខេត្តកំពង់ធំត្រូវបានកម្លាំងផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដឹកនាំដោយ លោកនាយផ្នែក ស៊ុំ សុវុត្ថា ធ្វើការបង្ក្រាបឃាត់បាន។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ០៧:១៥ នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅលើដងផ្លូវលេខ ៩៥ ចំនុចភូមិទួល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ។
លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានអោយដឹងថា មុខសញ្ញារថយន្តដឹកបទល្មើសនេះក្រុមលោកតាមប្រមាញ់យូហើយ ហើយថ្ងៃនេះក៏ប្រទះឃើញនៅឃុំ រួសរាន់ កម្លាំងក៏តាមប្រដេញបង្រ្កាប តាំងពីម៉ោង៤រសៀល ទើបឃាត់បាននៅពេលវេលា ចំណុចខាលើ ករណីនេះលោកបានប្រាប់ថា ពេលប្រទាញប្រទង់គ្នា ពួកបទល្មើសបានទាញយកពូថៅបម្រុងប្រើអំពើហិង្សារលើក្រុមលោកប៉ុន្តែដោយសារកម្លាំងលោកមានច្រើនទើបពួកគេមិនហ៊ានហេីយរត់បាត់អស់។
លោកបន្តអោយដឹងថា ចំពោះចំនួនឈើមិនទាន់ដឹងប៉ុន្មាបនោះទេ ព្រោះលោកកំពុងអូសរថយន្តទៅស្នាក់ការដើម្បីបន្តនីតិវិធី ៕
,វណ្ណៈ