បញ្ជូនខ្លួន​​ជនសង្ស័យចំនួន០៨នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីលួចសម្ភារៈ ក្រោយ​សាកសួរ​បញ្ចប់​នីតិវិធី​

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យនៅព្រឹកថ្ងៃសៅរ៍ទី១៥ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ហាញ​ជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីលួចសម្ភារៈ ក្រោយ​សាកសួរ​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។

របាយការណ៍​ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី០៩ ខែតុលាឆ្នាំ​២០២២កន្លងទៅ​ថ្មីៗ​នេះ​ ដោយ​ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ នៅចំណុចឃ្លាំងគ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចសម្ភារៈ ប្រព្រឹត្តនៅចំណុចឃ្លាំង គ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតជាបក្ខពួករបស់ជនសង្ស័យខាងលើ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ លី ថៃហួត ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះលេខ៤៦អាអឺ០អឺ១ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ ពាណិជ្ជករ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់រួមមាន៖
១- ឈ្មោះ រ៉ែន សៅ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អ្នកគ្រប់គ្រងឃ្លាំងដាក់សម្ភារៈជាងគ្រប់ប្រភេទក្រុមហ៊ុនលីហ្វា ស្នាក់នៅឃ្លាំងគ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២- ឈ្មោះ រិត ទីហ្សេន ហៅពៅ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អ្នកបើករឺម៉កដឹកសម្ភារៈជាងគ្រប់ប្រភេទក្រុមហ៊ុនលីហ្វា ស្នាក់នៅឃ្លាំងគ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៣- ឈ្មោះ រ៉ន គីមហេង ហៅ គីម ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អ្នកបើករឺម៉កដឹកសម្ភារៈជាងគ្រប់ប្រភេទក្រុមហ៊ុនលីហ្វា ស្នាក់នៅឃ្លាំងគ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៤- ឈ្មោះ ហោ ហ៊ុយ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អ្នកបើករឺម៉កដឹកសម្ភារៈជាងគ្រប់ប្រភេទក្រុមហ៊ុនលីហ្វា ស្នាក់នៅឃ្លាំងគ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៥- ឈ្មោះ ចាន់ សម្បត្តិ ហៅ ហុង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អ្នកបើករឺម៉កដឹកសម្ភារៈជាងគ្រប់ប្រភេទក្រុមហ៊ុនលីហ្វា ស្នាក់នៅឃ្លាំងគ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៦- ឈ្មោះ យឹម ទី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៧- ឈ្មោះ ឆាយ ស៊ីណា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៨- ឈ្មោះ ណែត សុនី ហៅ នី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ លាងម៉ូតូ ស្នាក់នៅផ្ទះជួលលេខ៨ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងដកហូត៖ សម្ភារៈជាងគ្រប់ប្រភេទ ចំនួន១២៣កេះ និង៥៦៧គ្រឿង (ម៉ូទ័រឆាប,ម៉ូទ័រស្វាន,ម៉ូទ័រមីកាតិច, ម៉ូទ័រដោះប៉ូឡុងរថយន្ត,ម៉ូទ័រស្វានម៉ូលា,ម៉ូទ័រឈូស និងសម្ភារៈជាងផ្សេងៗទៀត)។ សម្ភារៈបាត់បង់៖ សម្ភារៈជាងគ្រប់ប្រភេទមានម៉ូទ័រស្វាន, ម៉ូទ័រឆាប, ម៉ូទ័រដោះប៊ូឡុង, ម៉ូទ័រកាត់ដែក, ម៉ូទ័រលាងរថយន្ត, ម៉ូទ័រជម្រុញទឹក, ម៉ូទ័រទម្លាក់អណ្តូង និងសម្ភារៈផ្សេងៗទៀត ចំនួន ៥,០០០គ្រឿង គិតជាទឹកប្រាក់ចំនួន៨០,០០០ដុល្លារអាមេរិក។

...

បច្ចុប្បន្នជនសង្ស័យ​ខាងលើ នៅព្រឹកថ្ងៃ​សៅរ៍​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ កម្លាំងជំនាញ ត្រៀម​បញ្ជូនខ្លួន​ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print