នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបាវិត បានបើកកិច្ចប្រជុំប្រចាំខែកញ្ញា ដើម្បីបូកសរុប លទ្ធផលការងារដែលសម្រេចបាន និងលើកទិសដៅអនុវត្តការងារបន្ត សំរាប់ខែបន្ទាប់

ចែករំលែក៖

ក្រុងបាវិត ៖នាព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៩និង ០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបាវិត បានបើកកិច្ចប្រជុំប្រចាំខែកញ្ញា ដើម្បីបូកសរុប លទ្ធផលការងារដែលសម្រេចបាន និងលើកទិសដៅអនុវត្តការងារបន្ត សំរាប់ខែបន្ទាប់ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយបុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលមានរបៀបវីរៈដូចជា​ ផ្នែកសេនាធិការ អានរបាយការណ៍ ស្តីពីលទ្ធផលការងារដែលបានអនុវត្តខែកញ្ញា កន្លងទៅ ជូនអង្គប្រជុំជ្រាប និងសេចក្តីរាយការណ៍ផ្សេងៗ របស់ផ្នែកនីមួយៗ ព្រមទាំងមានការចូលរួមបញ្ហាប្រឈមមួយចំនួនរបស់លោកនាយរងប៉ុស្តិ៍ផងដែរ បន្ទាប់មកលោកឧត្តមសេនីយ៍ប្រធានអង្គប្រជុំ បានបូកសរុបលទ្ធផលការងារ និងមតិណែនាំបន្ថែមដល់អង្គប្រជុំ ដែលមានខ្លឹមសារដូចខាងក្រោម ៖
-ផ្សព្វផ្សាយស្មារតីអង្គប្រជុំ របស់នាយកដ្ឋានច្រកទ្វារទី២ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២
-សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ
-ជំរុញអោយមន្ត្រីក្នុងអង្គភាពទាំងអស់បន្តការយកចិត្តទុកដាក់បំពេញការងារ និងគោរពវិន័យអោយកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសវិន័យលេខ០០៦ នគរបាលជាតិ
-ត្រូវស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវ
-ត្រូវមាន​អាកប្បកិរិយា​ ទន់ភ្លន់​ សុភាពរាបសារ ប៉ុន្តែ​ម៉ឺងម៉ាត់​ ក្នុង​ការ​បំរេី​ការងារ​ជំនាញ​ជូនភ្ញៀ​វជាតិ​ និង​អន្តរជាតិ​ចូល-ចេញប្រទេស
-ពង្រឹងលើការគ្រប់គ្រងត្រួតពិនិត្យមុខសញ្ញាអន្តោប្រវេសអោយបានច្បាស់លាស់ និងត្រឹមត្រូវ
-ត្រូវបញ្ចូលទិន្ន័យនិងប្រើប្រាស់ប្រព័ន្ធ CBMS អោយអស់ពីលទ្ធភាព
-មន្រ្តីទាំងអស់ត្រូវតែចូលរួមរៀនភាសាបរទេស ជាពិសេសភាសាវៀតណាម
-ត្រូវធ្វើរបាយការណ៍បញ្ចូលទិន្ន័យភ្ញៀវចូល-ចេញអោយបានត្រឹមត្រូវ និងគ្រប់ចំនួន
-ពង្រឹងលើការត្រួតពិនិត្យទប់ស្កាត់ បទល្មើសឆ្លងដែនខុសច្បាប់ ការរត់ពន្ធមនុស្សឆ្លងដែន គ្រឿងញៀន ការធ្វើចរាចររូបិយវត្ថុក្លែងក្លាយ វត្ថុបុរាណ និងអាវុធខុសច្បាប់ជាដើម តាមបណ្តាគោលដៅស្របតាមខ្សែបន្ទាត់ព្រំដែនដែលប៉ុស្តិ៍គ្រប់គ្រង​
-បន្តថែរក្សាអនាម័យរស់នៅស្អាត ហូបចុកស្អាត អនុវត្តតាមវិធាន សុខាភិបាល និងហាត់កីឡាដើម្បីសុខភាព ៕

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print