និស្សិតសាលាពេទ្យជាង២០នាក់ ដាក់ទូរស័ព្ទនៅក្រោមកែបម៉ូតូ ត្រូវចោរលួចអស់ជាង២០គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ក្រុមនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលប្រមាណជាង២០នាក់​បានបាត់ទូរស័ព្ទអស់ជាង២០គ្រឿង បន្ទាប់ពីពួកគេចូល​ប្រឡងស្ថិតនៅសាលាពេទ្យ​តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ ។

តាមការរៀបរាប់ពីក្រុមនិស្សិតរងគ្រោះបានបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ ខណៈដែល​ពួកគាត់ចូល​ទៅ​ប្រឡង ខាងសាលាមិនអនុញ្ញាតឲ្យយកទូរស័ព្ទចូលក្នុងបន្ទប់ប្រឡងឡើយ ទើបពួកគាត់ដាក់ទូរស័ព្ទនៅ​ក្រោម​កែបម៉ូតូរៀងៗខ្លួន ។ ប៉ុន្តែ​នៅពេលពួកគេចេញពីប្រឡង មកវិញ ស្រាប់តែបាត់ទូរស័ព្ទពីកែបម៉ូតូ​អស់ជាង២០គ្រឿង។

ប្រភពបន្តថា អ្នកទទួលផ្ញើម៉ូតូ​មិនទទួលខុសត្រូវលើទូរស័ព្ទ​របស់ពួកគាត់នោះទេ បើទោះជាពួកគាត់ផ្ញើម៉ូតូនៅកន្លែងបរិវេណស្ថិតក្រោមការឃ្លាំមើលរបស់អ្នកយាមម៉ូតូយ៉ាងណាក៏ដោយ។ ទូរស័ព្ទដែលបាត់ទៅនោះ សុទ្ធតែស៊េរីទំនើប ម៉ាកអាយហ្វូន និងសាំស៊ុង ។

ទាក់ទងករណីនេះ គេសង្ស័យថា អ្នកទទួលផ្ញើម៉ូតូរបស់ក្រុមនិស្សិតខាងលើនេះ ជាបក្ខពួកក្រុមចោរ​ទាំងអស់នោះហើយ ។ ពីព្រោះថា វាមិនដែលនោះទេ មានគេចូលទៅកន្លែងផ្ញើម៉ូតូ​ ហើយគាស់កែបម៉ូតូ​លួចទូរស័ព្ទ​រហូត​អស់ជាង២០គ្រឿងបែបនេះ ហេតុអ្វីបានជាអ្នកទទួលផ្ញើម៉ូតូមើលមិនឃើញ ឬមានការសង្ស័យនោះ? ករណីនេះប្រាកដជាចោរខាងក្នុង ឲ្យដៃចោរខាងក្រៅហើយ ។

សមត្ថកិច្ចពាក់ព័ន្ធ​គួរតែពិនិត្យ​មើលបញ្ហានេះ ប្រសិនបើមានការប្តឹងផ្តល់​ពីក្រុមនិស្សិតដែលបាត់ទូស័ព្ទ​រហូត​ជាង២០នាក់ខាងលើនេះ ៕ ស ដារ៉ា

20150727-085432.jpg

20150727-085436.jpg

20150727-085440.jpg

20150727-085444.jpg

20150727-085448.jpg

20150727-085451.jpg

20150727-085458.jpg

...

20150727-085502.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print