ព្រឹកមុិញនេះ ! លោកលេខាធិការអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សវៀតណាម ដឹកនាំប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ
លោក VO VAN THOUNG សមាជិកការិយាល័យនយោបាយ និងជាលេខាធិការ​អចិន្ត្រៃយ៍​នៃ​គណៈលេខាមជ្ឈឹមបក្ស បានដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់គណបក្សកុម្មុយនីស​វៀតណាម មកដល់ប្រទេសកម្ពុជា ដើម្បី​បំពេញ​ទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃនៅកម្ពុជា ​ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់​ លោក VO VAN THOUNG នៅកម្ពុជា បើតាមការ​គ្រោងទុក លោក សមាជិកការិយាល័យនយោបាយ និងជាលេខាធិកាអចិន្ត្រៃយ៍​នៃ​គណៈលេខាមជ្ឈឹមបក្ស នឹងដឹកនាំគណះប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា​ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ។

ក្រៅពីនោះ លោក VO VAN THOUNG នឹងមានជំនួបពិភាក្សាការងា ជាមួយ​សម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ​ចូលជួបសម្តែងការគួរសមជាមួយ ​សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា ​ចូលជួបសម្តែងការគួរសមចំពោះ​សម្តេចពញាចក្រី ​ហេង សំរិន ប្រធាន​រដ្ឋសភា ជួបសម្តែងការគួរសមចំពោះ ​លោកស្រីកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ​ព្រឹទ្ធសភានិងអធិការកិច្ច ​និង​ជួបពិភាក្សាការងារជាមួយ លោក ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការរង ​នៃកងយោធពលខេមរភូមិន្ទ​មេបញ្ជាការកងទ័ព​ជើងគោក ។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់​ លោក VO VAN THOUNG សមាជិក​ការិយាល័យ​នយោបាយ និងជាលេខាធិកាអចិន្ត្រៃយ៍ នៃគណៈលេខាមជ្ឈឹមបក្ស ​មកកាន់កម្ពុជា នាពេលនេះ​ក្នុង​គោលបំណង​បន្តពង្រឹង និង​ធ្វើឱ្យកាន់តែឱ្យស៊ីជម្រៅបន្ថែមទៀត​នូវទំនាក់ទំនង​ទ្វេភាគី ​ក្នុងស្មារតីជាអ្នកជិតខាងល្អ ​មិត្តភាព​ជាប្រពៃណី​ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និង​សន្តិភាព-ស្ថិរភាព​យូរអង្វែង​រវាងប្រទេសទាំងពីរ ​ដើម្បី​ជាប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃប្រទេសទាំងពីរ៕

...

ប្រភព : BTV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print