ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញខេត្ត បានឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ផ្នែកជំនាញ និងប៉ុស្តិ៍នគររដ្ឋបាលស្ទឹងឆាយ ប៉ុស្តិ៍តានៃ ស្រុកព្រៃនប់ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការនគរបាលស្រុកកំពង់សីលា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ បានចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន០១កន្លែងនៅចំនុចលេីផ្លូវលំ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជាលទ្ធផលបង្រ្កាបបានជនសង្ស័យចំនួន០១នាក់ មានឈ្មោះ ប៉ាក រិទ្ធ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្នភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
ដកហូតវត្ថុតាងរួមមាន៖
-ម៉្សៅក្រាមពណ៍សថ្លា សង្ស័យថាជាសារធាតុញៀនចំនួន ០២កញ្ចប់ ។
-ទូរសព្វដៃ០១គ្រឿង ។
បច្ចុប្បន្នផ្នែកជំនាញកំពុងសួរនាំ កសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕ដោយ៖សហការី