ខេត្តស្ទឹងត្រែង: ជនងាយរងគ្រោះមានជីវភាពក្រីក្រទីទាល ៣គ្រួសារ ត្រូវបានទទួលអំណោយពីសមាគមថ្នាលយុវជនកម្ពុជា.សយក.សាខាខេត្តស្ទឹងត្រែង នូវសប្បុរសធម៍ ដែលមានទឹកចិត្តជ្រះថ្លា សប្បាយរីករាយ ជួយគ្នាក្នុងគ្រាក្រ ដើម្បីសង្គមជាតិ និងគាំទ្រដាច់ខាត ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេណ។
នៅព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្រុមការងារសមាគមថ្នាលយុវជនកម្ពុជា សាខាស្រុកបុរីអូរស្វាយសែនជ័យ បានដឹកនាំដោយលោកវង្ស សុភី ប្រធានទីប្រឹក្សាភិបាលសាខាសមាគម.សយក.សាខាខេត្តស្ទឹងត្រែង និងលោកស្រស់ សារិន ទីប្រឹក្សាសមាគមយុវជនសាខាខេត្តស្ទឹងត្រែង តំណាងលោកម៉ៅ ផល្លា ប្រធានប្រតិបត្តិស្នាក់ការកណ្តាល សាខារាជធានីភ្នំពេញ។ លោកមាស ជាតិ អនុសាខាស្រុកបុរីអូរស្វាយសែនជ័យ រួមនិងសមាជិក សមាជិកាស្រុក ដោយមានការអញ្ជើញចូលរួមពីលោកហ៉ិន សុជាតិ មេភូមិវាលប៉ារ៉ាផងដែរ។ បាននាំយកអំណោយតិចតួច របស់សប្បុរសធម៍ សមាគមថ្នាលយុវជនកម្ពុជា.សយក.សាខាខេត្តស្ទឹងត្រែង មកចែកជូនដល់គ្រួសារទីទាល់ក្រ ជួបការលំបាកចំនួន៣គ្រួសារ ស្ថិតនៅក្នុងភូមិវាលប៉ារ៉ា ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ដោយមើលឃើញភាពកង្វះខាត របស់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ទីទាល់ក្រីក្ររកព្រឹក ខ្វះល្ងាច រកល្ងាច ខ្វះព្រឹក ទើបសមាគមថ្នាលយុវជនកម្ពុជា.សយក.សាខាខេត្តស្ទឹងត្រែង។ បានរីអង្គាសគ្នាតាមសទ្ធាសប្បុរសធម៌ យកមកចែកជូនដល់គ្រួសារក្រីក្រងាយរងគ្រោះ ចំនួន៣គ្រួសារ រស់នៅភូមិ ឃុំ ខាងលើ នេះជាអំណោយនូវទឹកចិត្តមនុស្សធម៍ របស់សមាគម.សយក.សាខាខេត្ត ដើម្បីជួយកាត់បន្ថយមួយគ្រាដល់ជនរងគ្រោះ។ ជាពិសេសទៅទៀត សូមស្នើសុំដល់អាជ្ញាធរមូលដ្ឋាន មេត្តាជួយពិនិត្យមើល ដល់គ្រួសារពួកគាត់ទាំង៣នេះផងទាន ដែលជាកាតព្វកិច្ចរបស់អាជ្ញាធរ ទៅលើជីវភាពខ្វះខាត និងខ្វះទីជម្រក លិចមុខលិចក្រោយ។ សមាគមថ្នាលយុវជនកម្ពុជា.សយក.សាខាខេត្តស្ទឹងត្រែងយើងខ្ញុំ សង្ឃឹមយ៉ាងម៉ុតមាំថា. អាជ្ញាធរមិនមើលរំលងឡើយក្នុងករណីនេះ។
បញ្ចាក់ក្នុង៣គ្រួសារទីទាល់ក្រ ត្រូវបានទទួលអំណោយពីក្រុមការងារ សមាគម.សយក.សាខាខេត្ត ក្នុងមួយគ្រួសារទទួលបាន.អង្គរ២០គីឡូគ្រាម ត្រីខ១យួរ ទឹកត្រី១យួរ មី១កេះ ប៊ីចេង១ថង់។
ក្នុងនោះលោកស្រស់ សារិន ប្រធានទីប្រឹក្សាសាខាខេត្ត ឧបត្ថម្ភជាថវិកាចំនួន១២ម៉ីនរៀល លោកមាស ជាតិ អនុប្រធានសាខាស្រុកបុរីអូរស្វាយសែនជ័យ ឧបត្ថម្ភជាអង្គរ៦០គីឡូគ្រាម ដើម្បីចែកជូនដល់គ្រួសារក្រីក្រខាងលើ។
ហើយពួកគាត់ក៏បានដឹងគុណដល់ក្រុមការងារសមាគម.សយក.សាខាខេត្តស្ទឹងត្រែងយើង ដែលបានពាំនាំយកអំណោយយកមកចែកជូន ដល់គ្រួសារពួកគាត់កំពង់ជួបការលំបាក។ និងដឹងគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើង ដែលមានសម្តេចតេជោសែន បិតាស្ថាបនិកជាតិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ និងគាំទ្រដាច់ខាតឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេណ។ សូមជូនពរដល់ក្រុមការងារសមាគម.សយក.សាខេត្តស្ទឹងត្រែង ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី បុត្រា បុត្រី ចៅប្រុស ចៅស្រី ឲ្យជួបតែពុទ្ធពរទាំងប្រាំប្រការគឺ: អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ:មាស សុផាត