លោក ឌិត ទីណា បង្ហាញពីកម្រង​រូបភាព​នៃ​ពិធី​ផ្ទេរ​តំណែង​រដ្ឋមន្ដ្រីក្រសួងកសិកម្ម នឹងភាពទទួលខុសត្រូវរបស់លោកក្នុងតំណែងជា រដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ : លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលបានឡើងតំណែងជំនួស លោក វេង សាខុន បានសំណេរលើផេកផ្លូវការ របស់លោកថា, នេះគឺជាកម្រង​រូបភាព​នៃ​ពិធី​ផ្ទេរ​តំណែង​រដ្ឋមន្ដ្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ កាល​ពី​ម្សិលមិញ។

លោករដ្ឋមន្ត្រីវ័យក្មេងបានលើកឡើងថា, រូបថត​ច្រើន​បន្តិច ដោយ​សារ​តែ​ខ្ញុំ​មាន​ឱកាស​បាន​ទទួល​វត្តមាន​ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រម​ទាំងឯកឧត្តមរដ្ឋមន្ដ្រី​រៀមច្បងនៅក្នុង​វិស័យ​ពាក់ព័ន្ធ និង​វិស័យ​ដទៃទៀត ដែល​បាន​ផ្ដល់​កិត្តិយស​ចូល​រួម​នៅ​ក្នុង​ពិធី​នេះ ដើម្បី​ចូលរួមអបអរ​សាទរ ក៏​ដូច​ជា​ផ្ដល់​អនុសាសន៍ និង​ការណែនាំ​ដល់​រូប​ខ្ញុំ សម្រាប់​តួនាទី​ថ្មី​ដ៏​សំខាន់នេះ។

លោករដ្ឋមន្ត្រី ឌិត ទីណា បានតាំងចិត្តថា, ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​រួច​ហើយ​កាល​ពី​ថ្ងៃ​ម្សិលមិញថា តួនាទី​នេះ និយា​យ​ដោយ​ឡែក និង​តួនាទី​ទូទៅ​ និយាយ​ជារួម រមែង​ភ្ជាប់​មក​ជាមួយនូវការទទួលខុសត្រូវជាចាំបាច់។ នេះគឺជាការធានារបស់ខ្ញុំ នៅចំពោះមុខថ្នាក់ដឹកនាំ និងមន្ដ្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងមូល ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print