រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Penny Wong នៅថ្ងៃទី១៨ខែតុលា បានប្រកាសថាប្រទេសនេះបានផ្លាស់ប្តូរការសម្រេចទទួលស្គាល់តំបន់ Jerusalem ខាងលិច ជារដ្ឋធានីរបស់អុីស្រាអែល។ រដ្ឋាភិបាលអូស្ត្រាលី បានសម្រេចថា បញ្ហាផ្លូវច្បាប់ នៅតំបន់Jerusalemនឹងត្រូវបានដោះស្រាយតាមផ្លូវច្បាប់ និងកិច្ចពិភាក្សា រវាងអុីស្រាអែលនិងប៉ាឡេស្ទីន ។
លោកស្រីបានសន្យាថា អូស្ត្រាលី គឺជាសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធរបស់រុស្ស៊ីដដែល ហើយគាំទ្រ ដំណោះស្រាយតាមផ្លូវច្បាប់រវាងអុីស្រាអែលនិងប៉ាឡេស្ទីន រួមរស់ជាមួយគ្នាដោយសន្តិភាព ជាប្រទេសជិតខាងជាប់ព្រំដែនគ្នា ។
នៅខែធ្នូឆ្នាំ២០១៨ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានផ្លាស់ប្តូរគោលនយោបាយនៅតំបន់មជ្ឈិមបូព៌ា ដែលអូសបន្លាយជាច្រើនទសវត្សរ៍កន្លងមក ដោយការសម្រេចរបស់អូស្ត្រាលី គឺដើរតាមអតីតប្រធានាធិបតី ដូណាល់ត្រាំ ដែលទទួលស្គាល់តំបន់Jerusalemខាងលិច ជារដ្ឋធានីរបស់អុីស្រាអែល។ ប៉ុន្តែនៅពេលនោះ អូស្ត្រាលីមិនទាន់ប្តូរស្ថានទូតទៅកាន់ តំបន់Jerusalemដូចអាមេរិកនោះឡើយ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាព។
រដ្ឋមន្ត្រីការបរទេស អូស្ត្រាលី បានរិះគន់យ៉ាងខ្លាំង ដែលទទួលស្គាល់តំបន់Jerusalemខាងកើតជារដ្ឋធានីអុីស្រាអែលគឺជានយោបាយ ហើយ រដ្ឋាភិបាលបច្ចុប្បន្ន ស្វែងរកដំណោះស្រាយបញ្ហាខាងលើដោយសន្តិវិធី ។
ជនជាតិប៉ាឡេស្ទីនបានចាត់ទុកតំបន់Jerusalemខាងកើត ជារដ្ឋធានីរបស់ខ្លួន ក្នុងពេលអនាគត់ និងតំបន់Jerusalemខាងលិច ព្រមទាំងតំបន់កាហ្សា ។ ចំណែកអុីស្រាអែលបានចាត់ទុកJerusalemទាំងមូលគឺជារដ្ឋធានីរបស់ខ្លួនមិនអាចកាត់ផ្តាច់បានឡើយ បើទោះបី សហគមន៍អន្តរជាតិមិនទទួលស្គាល់ក្តី៕
រូបថត : NCA
រូបថត : vnexpress