កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់​ចំនួន​២លើក នៅស្រុកថ្មគោល​ និងស្រុកសង្កែ

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី​១៧ ខែតុលា​ម្សិលមិញនេះ​ បានដឹកនាំ​កម្លាំងនគរបាលស្រុកថ្មគោល និងស្រុកសង្កែ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ចំនួន​០២លើក។

របាយការណ៍ដដែល​បន្តថា​ ជាក់ស្ដែង​ការបង្ក្រាបលើកទី១៖ កម្លាំងនគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងសហគមន៍ រួមដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច ជាអធិការ ចូលរួមជាមួយកម្លាំងចំរុះសរុបចំនួន ១០នាក់ បានចុះបង្រ្កាបបទល្មើសនេសាទត្រីប្រភេទណររ៉ាវ ចំនួន ០២លើក និងចំនួន ០២គោលដៅ៖
-គោលដៅទី០១ ចំណុចបឹងកូនភេ ស្ថិតនៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បង្ក្រាបសាច់ណបាន(មោង) ប្រវែង១០០០ម៉ែត(មួយពាន់ម៉ែត) បង្គោលចំនួន១០៣ដើម។
-គោលដៅទី០២ ចំណុចបឹងចៃពោះ ស្ថិតនៅភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បង្ក្រាបសាច់ណរ(មោង)ប្រវែង៥០០ម៉ែត បង្គោល ៥៤ដើម និងឡុកចំនួន០២។

ចំណែក​ការបង្ក្រាបលើកទី២ កម្លាំងនគរបាលស្រុកសង្កែ សហការជាមួយ គណបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែ រួមដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ ជាអធិការ លោក ប៉ោក រ៉ា អភិបាលរងស្រុកសង្កែចូលរួមជាមួយកម្លាំងចំរុះសរុបចំនួន ២១នាក់ បានចុះបង្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្ត ឃុំកំពង់ព្រះ និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រើប្រាស់សម្ភារៈរួមមាន កាណូតស្មាច់ ០៥គ្រឿង។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
-សាច់មងប្រវែង ៣៤៥០ម៉ែត្រ
-បង្គោលចំនួន ៧៦០ដើម
-ឡុកចាប់ត្រីចំនួន ១១គ្រឿង
-ប្រលែងកូនត្រីចំរុះ ១៥០គីឡូក្រាម

...

សូមជម្រាបថា​ ចំពោះករណីទាំង២ខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍ ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print