រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា​ ចាប់ផ្ដើមចុះពិនិត្យទីតាំង ដែលមានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីត្រៀមចែកស្រូវពូជ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានចុះពិនិត្យស្ថានភាពទីតាំង ដែលមានប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ដើម្បីចែកស្រូវពូជ និងជំនួយផ្សេងៗ សម្រាប់ស្តារឡើងវិញនូវការខូចខាត ដោយសារទឹកជំនន់ ។

ក្នុងការចុះត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋរងគ្រោះដោយសារទឹក​ជំនន់​នេះ​ លោករដ្ឋមន្ត្រី​កសិកម្ម​ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ជាមួយលោកទេសរដ្ឋមន្ត្រីគន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះបំពេញបេសកកម្មតាមខេត្ត និងចាប់ផ្ដើមជាផ្លូវការទៅតាមបណ្តាទីតាំង ដែលមានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីចែកជូននូវជំនួយសម្រាប់ស្តារឡើងវិញនូវការខូចខាត។

...

សូមជម្រាបជូនថា​ កាលពីថ្ងៃទី​១៨​ ខែតុលា​ម្សិលមិញនេះ​ បន្ទាប់ពីប្រជុំវាយតម្លៃ និងចាត់ចែងការងារនៅទីស្ដីការក្រសួងពេញមួយថ្ងៃ លោក​ ឌិត​ ទីណា​ បានបញ្ជាក់ថា ការងារនេះចាំបាច់ និងបន្ទាន់ណាស់ ដើម្បីធានាថា បងប្អូនប្រជាកសិករយើង លោកបានទទួលពូជស្រូវសម្រាប់ដាំដុះឡើងវិញទាន់ពេលវេលា នៅពេលដែលទឹកចាប់ស្រកទៅវិញនោះ៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print