ប្រធានាធិបតី Madagascar លោក Andriy Rajoelina សម្រេចដកតំណែងរដ្ឋមន្ត្រីការបរទេស លោក Richard Randriama ដោយសារតែមិនគោរពទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ហើយសម្រេចដោយខ្លួនឯងបោះឆ្នោតប្រឆាំងរុស្ស៊ី នៅអង្គការសហប្រជាជាតិ ខណៈរដ្ឋាភិបាលគាំទ្ររុស្ស៊ី។
ប្រទេស Madagascar រួមជាមួយ១៤២ ប្រទេសផ្សេងទៀត បានបោះឆ្នោតថ្កោលទោសរុស្ស៊ី ដែលបានដាក់បញ្ជូន ដោយខុសច្បាប់ ខេត្តចំនួន ៤របស់អ៊ុយក្រែន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូ ។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់ពីររូប នៃការិយាល័យប្រធានាធិបតីម៉ាដាហ្កាស្កា លោក Andriy Rajoelina បានឱ្យដឹងទៀតថារដ្ឋមន្ត្រីការបរទេសម៉ាដាហ្កាស្កា លោក Richard Randriamandrato ត្រូវបាន បណ្ដេញចេញពីតំណែង ដោយសារតែលោកស្ថិតនៅក្នុងចំណោមអ្នកដែលបោះឆ្នោតគាំទ្រដំណោះស្រាយ UN ថ្កោលទោសរុស្ស៉ី។ ប៉ុន្តែលោក Randriamandrato មិនបានធ្វើអត្ថាធិប្បាយអ្វីជុំវិញសេចក្ដីរាយការណ៍របស់ Reuters នោះទេ។
កន្លងមក រដ្ឋាភិបាលម៉ាដាហ្កាស្កា បានប្រកាន់យកគោលជំហរអព្យាក្រឹតជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ នៅក្នុងការបោះឆ្នោតនៅឯមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីសប្ដាហ៍មុន ម៉ាដាហ្កាស្កាដបែរជាមានឈ្មោះនៅក្នុងចំណោមប្រទេសចំនួន១៤៣ នៃសមាជិកសរុបទាំង១៩៣របស់ UN ដែលបាន បោះឆ្នោតថ្កោលទោសរុស្ស៉ី ខណៈ៣៥ប្រទេសបោះឆ្នោតអនុបវាទ ហើយរុស្ស៉ី បេឡារុស កូរ៉េខាងជើង ស៊ីរី និងនីការ៉ាហ្កា បោះឆ្នោតជំទាស់៕
រូបថត : Getty