ករណីលោកស្នងការរងវ័យក្មេងខេត្តពោធិ៍សាត់ វ៉ៃមន្ត្រីនគរបាលចរាចរណ៍នោះ ត្រូវបានខាងផែនធនធានមនុស្ស បានហៅ មកធ្វើកិច្ចសន្យា អប់រំ ហើយ !

ចែករំលែក៖

ខេត្តពោធិ៍សាត់: ជនរងគ្រោះបានប្រាប់ អង្គភាព មជ្ឈមណ្ឌល ព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា, គាត់ពិតរងនូវការវ៉ៃចំនួន ៣ដៃពីស្នងការរងនោះមែន ខណៈគាត់ឃាត់ជនបង្កពេលមានជម្លោះជាមួយ ខាងមន្ត្រីសហគមន៍បរិស្ថានខេត្ត ហើយគាត់បើកឡានបម្រុងបុក តែគាត់គេច ទើបជនបង្កចេញទៅបាត់ ។ លោកបន្តថា, ខ្ញុំក៏មិនប្តឹងអីដែរ បន្ទាប់ពីមានការសម្របសម្រួល សូមទោស ក៏សុខចិត្តទ្រាំឈឺចុះ ។
មកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ករណីលោកស្នងការរងវ័យក្មេងខេត្តពោធិ៍សាត់ វ៉ៃមន្ត្រីនគរបាលចរាចរណ៍នោះ ត្រូវបានខាងផែនធនធានមនុស្ស បានហៅ មកធ្វើកិច្ចសន្យា អប់រំ ហើយ ! នេះបើយោងតាម
សេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មានកិត្តិយស សូមគោរពជម្រាប ជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម និងសាធារណជនមេត្តា ជ្រាបថា៖ កន្លងទៅថ្មីៗនេះ សារព័ត៌មាន មួយចំនួន បានសរសេរ និងបង្ហោះព័ត៌មាននៅតាមបណ្ដាញទំនាក់ទំនង សង្គម ដែលមានខ្លឹមសារថា៖ មន្ត្រីក្មេងវ៉ៃមន្ត្រីចាស់ជាព័ត៌មានដែលគេបិតបាំង?

បន្ទាប់ពីបានទទួលព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បាន ដាក់បទបញ្ជា អោយក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវ និងបានជួប ជាមួយលោក ឃឹម ប៊ុនថេង ភេទប្រុស អាយុ៤៩ឆ្នាំ មានមុខរបរ ជានគរបាលចរាចររស់នៅភូមិវាល ឃុំវាល ស្រុក កណ្ដៀង ខេត្តពោធិ៍សាត់ បានអោយក្រុមការងារយើងដឹងថាៈ នៅក្នុងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ រូបខ្ញុំត្រូវបានលោក អធិការនគរបាលស្រុកចាត់តាំងអោយទៅរៀបចំការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីប្រកាសឡើងតំណែង និងពិធី ហូបបាយសាមគ្គី លោកអភិបាលស្រុកវាលវែងថ្មី ។ បន្ទាប់ពីប្រកាសឡើងតំណែងរួចក៏បានហូបបាយសាមគ្គីរហូតដល់ វេលាម៉ោង ២១.៣០នាទី ខ្ញុំក៏បានឃើញ ឈ្មោះ ភុំ ផៃឌឿន ជជែកប្រកែកគ្នាខ្លាំងៗ ជាមួយឈ្មោះ រិទ្ធ ភេទប្រុស អាយុ ប្រហែល៤០ឆ្នាំ ធ្វើការខាង សហគមន៍បរិស្ថាន បន្ទាប់ពីឃើញពួកគេប្រកែកគ្នា រូបខ្ញុំក៏បានទៅឃាត់ឈ្មោះ កុំ ផៃឌឿន ពេលដែលខ្ញុំចូលទៅឃាត់នោះគាត់ក៏បានក្រវាសដៃបណ្ដាលអោយត្រូវចំមុខខ្ញុំតែម្ដង ។ បន្ទាប់ពីកើតហេតុរួចគាត់ក៏បាន ត្រឡប់ ទៅខេត្តវិញបាត់ទៅ ។ លុះដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០៩.៣០នាទី ឈ្មោះ ភុំ ផៃឌឿន ក៏បានឡើងមកជួបរូបខ្ញុំ ហើយក៏បានធ្វើការសម្របសម្រួល និងសុំទោស ដើម្បីបញ្ចប់ករណីរឿងនេះ ហើយរូបខ្ញុំក៏បាន អនុគ្រោះដល់ឈ្មោះ កុំ ផៃឌឿន រួចហើយដែរ ។

យោងតាមការស្រាវជ្រាវស៊ើបអង្កេតខាងលើនេះ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់យើងអាចសន្និដ្ឋានបានថា ករណីនេះមិនមែនជាករណីហិង្សាឬជាករណីមន្ត្រីក្មេងវ៉ៃមន្ត្រីចាស់ជាព័ត៌មាន ដែលគេបិតបាំង? ដូចការលើកឡើងរបស់គេហទំព័រ (១)… នោះទេ ពីព្រោះឈ្មោះ ភុំ ផៃឌឿន និង ឈ្មោះឃឹម ប៊ុនថង មិនដែលមានទំនាស់នឹងគ្នាទេ។

ក្នុងករណីនេះលោកឧត្តមសេនីយ៍ត្រីស្នងការរងផែនធនធានមនុស្ស បានហៅឈ្មោះ ភុំ ផៃឌឿន មកធ្វើកិច្ចសន្យា អប់រំ ហើយសាម៉ីខ្លួនបានសន្យាថាៈ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំសូមសន្យា ខិតខំបំពេញតួនាទី ភារកិច្ច អោយបានល្អ និងមិន ទទួលទានគ្រឿងស្រវឹងរហូតបាត់បង់ស្មារតីទៀតឡើយ គោរពវិន័យលេខ០០៦ បបជ របស់កងកម្លាំង នគរបាលជាតិ គោរពបទបញ្ជាថ្នាក់ដឹកនាំ គោរពកាតព្វកិច្ចរបស់ខ្លួនជាមន្ត្រីនគរបាលជាតិ ។

ទន្ទឹមនឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូន ប្រជា ពលរដ្ឋ អ្នកសារព័ត៌មាន ដែលតែងតែចូលរួមផ្ដល់ព័ត៌មានពិត ក្នុងន័យស្ថាបនា ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេស ចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់ រាជរដ្ឋាភិបាលកម្ពុជា ។

អាស្រ័យហេតុនេះ សូម សាធារណៈជន អ្នកសារព័ត៌មាន និងបណ្ដាអ្នកនិយមតាមដានព័ត៌មាន នៅតាម
បណ្តាញទំនាក់ទំនងសង្គម និងសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន។
សូមបញ្ជាក់ថា, លោក ភុំ ផៃឌឿន អតីតជានាយរងការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្ត ប៉ុន្តែគាត់មិនសូវចូលកន្លែងទេ ខណៈមានមុខរបរខាងក្រៅ រកស៊ីឈើ ក្រោយមកលោកបានឡើងជាស្នងការរង ៕

...

ដោយ : បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print